ព័ត៌មាន
សហជីពបង្ហាញការពេញចិត្ត ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅកាន់កម្មកររោងចក្រ
តំណាងកម្មករ កម្មការិនីរោងចក្រ ដែលប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមានឆន្ទៈគិតគូរដល់ផលប្រយោជន៍របស់កម្មករនិយោជិតគ្រប់កាលៈទេសៈទាំងអស់ជាពិសេសការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា គិតក្នុងរយៈពេលជាង ២០ខែកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ វិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប បានមើលឃើញថា ពិតជាមានភាពល្អប្រសើរច្រើនជាងមុន និងមានភាពរឹងមាំ ដែលអាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញកម្ពុជា មិនថាឧបាយកលនោះមកពីខាងក្រៅ ឬនៅខាងក្នុងប្រទេសនោះទេ។

លោកបានលើកឡើងថា វិស័យឧស្សាហកម្មកាត់ដេរ ការងារនៅក្នុងវិស័យនេះ មិនមែនមានត្រឹមតែការងារជាកម្មករ-កម្មការិនីកាត់ដេរ តែមួយមុខនោះទេ ប៉ុន្តែនៅមានការងារជំនាញបច្ចេកទេសជាន់ខ្ពស់ជាច្រើនទៀត ដែលវិស័យនេះ កំពុងត្រូវការធនធានយុវជនខ្មែរឱ្យចូលរួម។ ជាក់ស្តែង ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា។ លោកបន្ថែមថា ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងដែរថា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកាត់ដេរនេះ ក្នុងនាមតំណាងកម្មករនិយោជិត លោកពិតជាមានភាពជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីអាណត្តិទី១ រហូតដល់ទី៧នេះ ពីព្រោះបានមើលឃើញថា រាជរដ្ឋាភិបាលពិតជាមានការគិតគូរ និងយកទុកដាក់ខ្ពស់ណាស់មកកាន់កម្មករ កម្មការិនី ដោយមិនរើសអើង ជាពិសេសការទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានបន្តមកវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ជូនថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ វិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប មានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស កម្មករនិយោជិតប្រមាណជាង ៩៧ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម