ព័ត៌មាន
ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
(កំពង់ធំ) ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានរៀបចំកម្មវិធី ២០ ឧសភា ដើម្បីរំលឹកខួបលើកទី៨ “ទិវាជាតិនៃការចងចាំ” ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីថ្នាក់ខេត្ត-ស្រុក-ឃុំ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្ស ចូលរួមប្រមាណជិត ៣០០ អង្គ/នាក់។
ក្នុងពិធីនេះ ឯកឧត្តម បានអាននូវសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដោយបានរំលឹកឡើងនូវប្រវត្តិនាថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា មួយចំនួនរបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គណបក្សស្រុក គណបក្សឃុំទាំង ៧ និង សមាជិក-សមាជិកាទាំងអស់ ព្រមទាំងចំណាយផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណ ១១០ លានរៀល៕




















-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ