ព័ត៌មាន
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននាំខ្លួនមកដល់តុលាការកម្ពុជាហើយ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ច INTERPOL ចាប់ខ្លួននៅប្រទេសរុស្ស៉ី និងបានបញ្ជូនមកដល់កម្ពុជាហើយ ហើយព្រឹកនេះ នគរបាលបាននាំខ្លួនអតីតអ្នកឧកញ៉ាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បាននាំខ្លួនមកដល់កម្ពុជាហើយ ដើម្បីបន្តនីតិវិធី។
អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០០នាទី ម៉ោងនៅកម្ពុជា នៅចំណុចស្ថានីយ៍រថភ្លើង នៃទីក្រុង St. Petersburg ខណៈដែលបុគ្គល ហេង សិទ្ធី មានបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ច INTERPOL បានបញ្ជូនមកប្រទេសកម្ពុជានៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័ន ដែលជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយឈ្មោះ ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។ មកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះ ហេង សិទ្ធី កំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម