ព័ត៌មាន
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 នៅដើមខែមិថុនាខាងមុខនេះ
ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច នៅកម្ពុជា ព្រមទាំងដៃគូសហការ នឹងរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគនៅក្រៅប្រទេស រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនានេះ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលមានសហគ្រិនជាតិ អន្តរជាតិចូលរួមប្រមាណជិត២៥០ក្រុមហ៊ុន។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានថ្ងៃទី២៤ ខែឧសភានេះថា វេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគទុននៅក្រៅប្រទេសបានចុះឈ្មោះបានប្រមាណ៩០ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន១៥០ក្រុមហ៊ុន នឹងចូលរួមដើម្បីស្វែងរកឱកាសភ្ជាប់ដៃគូអាជីវកម្ម បង្កើតឱកាសការងារ ជាពិសេសការជំរុញកំណើនអាជីវកម្ម និងការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន ក្រសួងទេសចរណ៍មានគម្រោងអាជីវកម្ម ដែលមានសក្តានុពលជាច្រើន នៅក្នុងវិស័យទេសចរណ៍ ហើយតាមរយៈ វេទិកាជំនួបវិយោគកម្ពុជា ២០២៥នេះ បណ្តាក្រុមហ៊ុននានានឹងពង្រីកអាជីវកម្ម ពង្រីកការវិយោគទុន ជាពិសេសការទទួលបានការបណ្តាក់ទុនវិយោគថ្មីៗមកពីក្រៅប្រទេសច្រើនថែមទៀត អនុវត្តគម្រោងអាជីវកម្មអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្តម នី ផល្លី បន្តថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិយោគក្នុងវិស័យទេសចរណ៍ប្រមាណ២០០០លានដុល្លាអាមេរិច ក្នុងនោះ មានគម្រោងវិនិយោគទំហំទឹកប្រាក់ប្រមាណ១០០០លានដុល្លាអាមេរិច បាននិងកំពុងដំណើរការដូចជា សាងសង់រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ និងអាជីវកម្មនានាទៀតសម្រាប់គាំទ្រវិស័យទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍នៅខេត្តព្រះសីហនុ។អត្ថបទ ស៊ុម សុខជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម