ព័ត៌មាន
ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ឈានដល់ការប្រឡងវិញ្ញាសា សរសេរលើកទី២
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ បានបើកដំណើរការ ការប្រឡងជ្រើសរើស មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ លើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុប ៤១ នាក់។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ ដែលគោលដៅជ្រើសរើសមន្ត្រីចំនួន ១៥នាក់ប៉ុណ្ណោះ។
ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ដែលជាការប្រឡងសម្រេចចុងក្រោយ។ ការប្រឡងនេះ ជាប្រភេទវិញ្ញាសាអធិប្បាយ ចែកជា ២វគ្គ ដោយវគ្គទី១ ផ្តោតលើជំនាញ/ឯកទេស រួមមាន នីតិសាធារណៈ, នីតិឯកជន និងនីតិអន្តរជាតិ រីឯវគ្គទី២ ផ្តោតលើចំណេះដឹងទូទៅ។
ការប្រឡងនេះ ក៏ដូចជាការប្រឡងកន្លងទៅ ដោយគោរពតាម និយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ការតាក់តែងវិញ្ញាសា ត្រូវបានធ្វើឡើងភ្លាមៗ នៅព្រឹកថ្ងៃប្រឡង។ ការតាក់តែងវិញ្ញាសា គឺមានសាស្ត្រាចារ្យ ១២រូប មកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។
ក្នុងដំណាក់កាល តាក់តែងវិញ្ញាសានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញត្រួតពិនិត្យ តាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែជាអ្នកជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងនីមួយៗ។
សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។
រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង ការប្រឡង ការធ្វើកំណែ រហូតដល់ការប្រកាសលទ្ធផលជាផ្លូវការ តែងមានវត្តមាន ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យផ្សេងៗ អ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកស្ម័គ្រចិត្តជាមហាជនផងដែរ។ អត្ថបទ៖គឹមហុក

-
ព័ត៌មាន4 days ago
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
-
ព័ត៌មាន1 week ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន2 days ago
មានការរិះគន់នគរបាលខេត្តឧត្តរមានជ័យ ឃាត់រថយន្តឈ្នួលត្រួតពិនិត្យលិខិតឆ្លងដែន និងទារប្រាក់ ស្នងការខេត្តបញ្ជាក់ថា កំពុងស្រាវជ្រាវ
-
ព័ត៌មាន4 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-
ព័ត៌មាន6 days ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន4 days ago
គិតត្រឹមខែមេសាឆ្នាំនេះ វិស័យកាត់ដេរផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកចំនួនប្រមាណ ៩៧ម៉ឺននាក់
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ ក្រុមហ៊ុនវិនិយោគជាង២០០បន្ថែមនៅព្រះសីហនុ ជាសមិទ្ធផលកិច្ចហប្រតិបត្តិការកម្ពុជា-ចិន
-
ព័ត៌មាន1 week ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន