ព័ត៌មាន
ក្រសួង ស្ថាប័ន ប្រជុំរៀបចំផែនការសកម្មភាពការងារ ដើម្បីសិក្សាពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាល
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ដើម្បីពិភាក្សាលើ «ការត្រៀមរៀបចំការចុះធ្វើអង្កេត( Survey) សម្រាប់ជាមូលដ្ឋាននៃការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
កិច្ចប្រជុំនេះទទួលបានការអញ្ជើញចូលរួមដោយតំណាងទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងមហាផ្ទៃ, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.) និង ក្រសួងផែនការ។
កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធពីការផ្តល់សេវារដ្ឋបាលសំខាន់ៗ និងតាមវិស័យសម្រាបជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំគម្រោងចុះអនុវត្តការធ្វើអង្កេត និងការប្រមូលព័ត៌មានទិន្នន័យ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
ក្រោយកិច្ចពិភាក្សា ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានស្នើឱ្យតំណាងក្រសួង ស្ថាប័នទាំងអស់ បញ្ជូនមន្រ្តីកម្រិតបច្ចេកទេស ដើម្បីសហការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈក្នុងការបន្តកិច្ចការជាលក្ខណៈបច្ចេកទេសតាមស្មារតីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ។ ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យមានការរៀបចំបង្កើតជាក្រុមការងារចំពោះកិច្ច សម្រាប់បន្តជំរុញ និងដឹកនាំកិច្ចការនេះ ដោយកំណត់ច្បាស់លាស់នូវសមាសភាព តួនាទី ភារកិច្ច ផែនការសកម្មភាព វិធីសាស្រ្តនៃការចុះអង្កេត តម្រូវការធនធាន ពេលវេលាជាក់លាក់ និងការកំណត់ប្រភេទសេវាគោលដៅសេវា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបង្កើតជាកម្រងសំណួរផ្សេងៗ សម្រាប់ដាក់ឆ្លងកិច្ចប្រជុំកម្រិតខ្ពស់បន្ត និងការគោរពស្នើសុំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មុននឹងចុះអនុវត្តការធ្វើអង្កេតនេះ៕







-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន