ព័ត៌មាន
បេក្ខជន៤១រូបប្រឡងប្រជែងគ្នាដណ្តើមយកកន្លែងក្របខណ្ឌជាមន្ត្រីច្បាប់ចំនួន ១៥កន្លែង នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ បេក្ខជន៤១រូប នឹងត្រូវប្រឡងប្រជែងគ្នាក្នុងដំណាក់កាលវិញ្ញាសាសរសេរលើកទី២ (វិញ្ញាសាអធិប្បាយ) ដើម្បីក្លាយជាមន្ត្រីច្បាប់ បម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ បេក្ខជនទាំង៤១រូប (ស្រី ១៨នាក់) សុទ្ធតែជាបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ ក្នុងចំណោមបេក្ខជនសរុប៥០៧ នាក់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ការប្រឡងប្រជែងនារសៀលនេះ គឺជាវិញ្ញាសាសរសេរអធិប្បាយ ដោយត្រូវបែងចែកចេញជា ២វគ្គ។ វគ្គទី១ មានរយៈពេល ៣ម៉ោង (ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៥:០០នាទី) ប្រឡងលើជំនាញបីផ្សេងគ្នា តាមគុណវុឌ្ឍិនៃមុខតំណែងដែលជ្រើសរើស រួមមាន៖ ជំនាញនីតិសាធារណៈ ជំនាញនីតិឯកជន និងជំនាញនីតិអន្តរជាតិ។ វគ្គទី២ មានរយៈពេល ២ម៉ោង (ចាប់ពីម៉ោង ១២:០០នាទីដល់ម៉ោង ១៥:០០នាទី) ប្រឡងលើវិញ្ញាសាអធិប្បាយចំណេះដឹងទូទៅ។






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់