ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ាដើម្បីរៀបចំសាររបស់ថ្នាក់ដឹកនាំអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ អមដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា មុននឹងចូលរួមកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំអាយប៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាយប៉ា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាម៉ាឡេស៊ី។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៦ ដើម្បីពិភាក្សាលើសេចក្តីព្រាងសាររបស់អាយប៉ា ដែលឆ្លុះបញ្ចាំងលើប្រធានបទ «បរិយាបន្នភាពនិងនិរន្តរភាព» នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ សម្រាប់ប្រធានអាយប៉ា ថ្លែងទៅកាន់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន នាឱកាសនៃកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងអាយប៉ា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡំាពួរ នៃប្រទេសម៉ាឡេស៊ី។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងខ្លឹមសារ ដោយបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តគាំទ្រការកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់និងយកប្រជាជនជាស្នូល ដើម្បីកាត់បន្ថយភាពគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ អង្គប្រជុំបានឯកភាពគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការបង្កើត «វេទិកាថ្នាក់ដឹកនាំអាយប៉ា (AIPA Leaders’ Forum)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភានៃបណ្តាប្រទេសអាស៊ាន។ អង្គប្រជុំក៏បានឯកភាពលើការស្នើដាក់បញ្ចូលបញ្ហាទឹក ថាមពល និងសន្តិសុខស្បៀង តាមសំណើរបស់កម្ពុជា និងបានឯកភាពគាំទ្រចំពោះទស្សនាទាន ដើម្បីអនុវត្តធម្មនុញ្ញសន្តិភាពកល (Universal Peace Charter – UPC) សម្រាប់ដំណោះស្រាយដោយសន្តិវិធី ហើយនឹងដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានណែនាំជូនអង្គប្រជុំអំពីបេក្ខភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា សម្រាប់តំណែងអគ្គលេខាធិការអាយប៉ា អាណត្តិ ២០២៥-២០២៨។ ឯកឧត្តមបណ្ឌិត ជាឥស្សរជននយោបាយមួយរូប មានបទពិសោធន៍ជ្រាលជ្រៅលើកិច្ចការនយោបាយអន្តរជាតិ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចប្រជុំអាស៊ាននិងអាយប៉ានាពេលកន្លងមក៕







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប