ព័ត៌មាន
មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះស្រ្តីពី៣០០ទៅ៥០០នាក់ និងសម្រាលកូនពី៦០ទៅ៨០នាក់ក្នុងមួយថ្ងៃៗ
សៀមរាប៖មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ ៥០០នាក់ និងសម្រាលកូន ពី ៦០ និង ៨០នាក់ ក្នុងមួយថ្ងៃៗ ដោយក្នុងនោះមាន ១០ និង ១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជាកូនខ្សោយ បញ្ហាលើសសម្ពោធឈាម និងជំងឺបង្រុងក្រឡាភ្លើង ជាដើម។ នេះបើយោងតាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ចាប់តាំងពីបើកដំណើរការផ្នែកសម្ភពនៅឆ្នាំ២០០១ មក រហូតមកដល់បច្ចុប្បន្, មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះម្ដាយ និងទារក។
ការព្យាបាលប្រកបដោយគុណភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ បានធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយជាមន្ទីរពេទ្យសម្ភពឈានមុខមួយ ដែលជាទីទុកចិត្តបំផុតសម្រាប់ពលរដ្ឋ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះទាំងអស់នៅកម្ពុជា។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
សម្រាប់សប្បុរសជនដែលបានបរិច្ចាគ, សូមអញ្ជើញទាញយកបណ្ណថ្លែងអំណរគុណ តាមរយៈតំណតេលេក្រាមនេះ t.me/ckfthankcertification ឬ តំណឃូលអែប https://group.coolapp.chat/…។








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម