ព័ត៌មាន
ប្រជាពលរដ្ឋឃុំខុនរ៉ង ស្រុកបរិបូណ៌ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានជួយផ្លូវថ្មី១ខ្សែ នាំអោយពួកគាត់ធ្វើដំណើរបានស្រួល ចំណេញពេលវេលា និងថវិកា
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារពួកគាត់បានទទួលផ្លូវកៅស៊ូDBSTថ្មី១ខ្សែប្រវែង៥ពាន់ម៉ែត្រ និងផ្លូវបេតុងប្រវែង១ពាន់៥០០ម៉ែត្រ នាំអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្នុងស្រុកបានស្រួល មិនលំបាកទឹកលិច មានភក់ជ្រាំ ហុយដូចពេលមុន ចំណេញពេលវេលា និងថវិកាទៀតផង។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ផ្លូវជនបទ១ខ្សែនេះ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះ ជាផ្លូវឆ្លងកាត់៣ភូមិមានប្រវែង៦៥០០ម៉ែត្រ តពីភូមិកំពង់អួនៅមាត់ទន្លេសាប មកទល់ផ្លូវជាតិលេខ៥ ដែលពីមុនជាផ្លូវដីស នៅខែវស្សាមានជង្ហុគច្រើនពិបាកធ្វើដំណើរ និងរអិល នៅរដូវប្រាំងដីហុយ ធ្វើអោយប៉ះពាល់សុខភាព។ ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹងនូវភាពលំបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួចមក សម្តេចធិបតី បានផ្តល់ជូនផ្លូវDBST ១ខ្សែប្រវែង៦៥០០ម៉ែត្រ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានផ្លូវបេតុង១៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋទាំង៣ភូមិក្នុងឃុំខុនរ៉ងងាយស្រួលធ្វើដំណើរ។ ប្រជាពលរដ្ឋពិតជាសប្បាយចិត្ត និងសូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងវិស្វកម្មដែលបានកសាងផ្លូវ១ខ្សែនេះអោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានថ្លែងថា៖ ផ្លូវ១ខ្សែនេះ មានផ្លូវកៅស៊ូDBSTប្រវែង៥ពាន់ម៉ែត្រ និងផ្លូវបេតុងលិចទឹកប្រវែង១ពាន់៥រយម៉ែត្រ ដែលកសាងដោយកម្លាំងកងវិស្វកម្ម ទទឹង១១ម៉ែត្រ សាច់កៅស៊ូ៩ម៉ែត្រ សំណង់សិល្បៈការ៥កន្លែង ជាថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង។ ក្នុងនាមតំណាងប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៌ សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានជួយផ្លូវ១ខ្សែដល់ឃុំខុនរ៉ង ពីមាត់ទន្លេមកដល់ផ្លូវជាតិលេខ៥នេះ ដែលធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកកសិផល មានការងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងសន្សំសំចៃថវិកា៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម