ព័ត៌មាន
សមិទ្ធិផលនានាជាច្រើននៅវត្តចន្ទសុរិយាក្រឡាញ់ មានតម្លៃជាង១លាន៧០ម៉ឺដូល្លា បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ
កំពង់ឆ្នាំង ៖ សមិទ្ធិផលនានានៅវត្តចន្ទសុរិយាក្រឡាញ់ មានតម្លៃជាង១លាន៧០ម៉ឺនដុល្លា ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីបានដំណើរការសាងសង់រួចរាល់។ ពិធីសម្ពោធសមិទ្ធិផលនៅវត្តចន្ទសុរិយាក្រឡាញ់ ស្រុកកំពង់ត្រឡាច ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហឺ វិរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង សម្តេចព្រះឧត្តមបញ្ញាគតិបណ្ឌិត ដូង ផង់ និន្ទយោ សម្តេចព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនាកម្ពុជា, ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋពុទ្ធិបរិស័ទផងដែរ ។
លោក យិន សវ៉េន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បញ្ជាក់ថា៖ វត្តច័ន្ទសុរិយាក្រឡាញ់ ក្រោមការដឹកនាំរបស់ ព្រះគ្រូចៅអធិការវត្ត ឆៃ សៅ តាំងពីឆ្នាំ២០០៩មក មានការរីកចម្រើនជាបន្តបន្ទាប់ ដែលមានសមិទ្ធិផលជាច្រើនដែលមានប្រជាពុទ្ធិបរិស័ទបានចូលរួម ពិសេសលោកជំទាវឧកញ្ញា អ៊ឹង លីគាង និងក្រុមគ្រួសារបានបរិច្ចាកនូវធនធានជាច្រើនក្នុងការកសាងមិទ្ធិផលនានានៅទីអារ៉ាមនេះ ជាក់ស្តែងនៅថ្ងៃនេះ បានដាក់សម្ពោធនូវសមិទ្ធិផលនានាដូចជា ក្លោងទ្វា អគារពុទ្ធិកសិក្សា មហាកុដិ និងសមិទ្ធិផលនានាជាច្រើនទៀតផងដែរ ដែលសរុបជាទឹកប្រាក់អស់ចំនួន១លាន៧២ម៉ឺន៨ពាន់ដុល្លា ដែលនេះជាសមិទ្ធិផលពុទ្ធសាសានាក្នុងវត្តចន្ទសុរិយាក្រឡាញ់ស្ថិតនៅភូមិក្រឡាញ់ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សម្តេចព្រះឧត្តមបញ្ញា គតិបណ្ឌិតដូង ផង់ និន្ទយោ សម្តេចព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងល្អប្រណិតនេះ ទុកជាទីគោរពសក្ការបូជារបស់ប្រជាពុទ្ធិបរិស័ទ្ធ។ រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុវត្តទៅលើនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសមានសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ។ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។ សន្តិភាពមាននៅក្នុងប្រទេសនេះហើយ ដែលបានជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។ ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។ ដូចនេះសំណូមពរឲដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនាផងដែរ ៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
PR NEWS18 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ