ព័ត៌មាន
កម្ពុជា-ចាយកា សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើលើវិស័យការងារ សន្ដិសុខសង្គម និង ធីវ៉េត
ស្ថិតនៅប្រទេសជប៉ុន ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក កូបាយ៉ាហ្សិ ហ៊ីរ៉ូយូគិ (KOBAYASHI Hiroyuki) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍជំនាញដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។

យោងតាមផេកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងលោកអនុប្រធាន បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេល ៦០ឆ្នាំកន្លងមក និងសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតជាងនេះ ដើម្បីភាពកាន់តែប្រសើរឡើងនៃជីវភាពរស់នៅ និងការរីកចម្រើនរបស់ប្រជាជននៃប្រទេសទាំងពីរ ពិសេសលើវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ប្រភពដដែល បានបន្តថា ជំនួបទ្វេភាគីនេះ ក៏បានរំលេចនូវលទ្ធផលពិភាក្សាសំខាន់ៗ ៣ចំណុច រួមមាន៖ ទី១. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ TVET ២. គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសអន្ដរប្រវេសន៍ឆ្ពោះទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងទី៣. គំរូខេត្តណាហ្កាណុ ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ចាយកា ដែលបានបន្តគាំទ្រយ៉ាងសកម្មចំពោះវិស័យ ធីវ៉េត នៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល និងការបង្កើនសមត្ថភាពគ្រូបង្រៀនជំនាញ ជាពិសេសវិស័យអេឡិចត្រូនិក រថយន្ត និងថាមពលដើមថ្មី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើសារ:សំខាន់នៃគម្រោងខាងលើ ដែលជួយការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មសិក្សាការីកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍ការពង្រីកគំរូកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងខេត្តណាហ្កាណុ នៃប្រទេសជប៉ុន ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញក្រោយកម្មសិក្សាការីចប់អាណត្ដិការងារពីប្រទេសជប៉ុន។
ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ក៏បានស្នើដល់ទីភ្នាក់ងារ ចាយកា ជួយគាំទ្រលើការបង្កើតមាតិកាផ្សព្វផ្សាយដែលសាមញ្ញ និងងាយស្រួលដូចជា វីដេអូ ឯកសារ ឬសៀវភៅសង្ខេប ដែលផ្តល់ព័ត៌មានអំពីសិទ្ធិ តួនាទី និងមធ្យោបាយទទួលជំនួយសម្រាប់កម្មសិក្សាការីកម្ពុជាដែលចង់ធ្វើការនៅប្រទេសជប៉ុនផងដែរ៕



ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ និងលោកអនុប្រធាន KOBAYASHI Hiroyuki ថែមទាំងបានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេល៦០ឆ្នាំកន្លងមក និងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតជាងនេះ ដើម្បីភាពកាន់តែប្រសើរឡើងនៃជីវភាពរស់នៅ និងការរីកចម្រើនរបស់ប្រជាជននៃប្រទេសទាំងពីរ ពិសេសលើវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី