ព័ត៌មាន
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានព្រឹកនេះសម្ដេចធិបតី បន្តមានជំនួបជាមួយមេដឹកនាំអាស៊ាន និងចិន
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមានជំនួបជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន, ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, និងឧបនាយករដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីតែងតែមានជួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន និងអាស៊ានបូក ជាមួយនឹងក្រុមធុរកិច្ចបរទេសនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។ មិនខុសគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចាប់តាំងពីថ្ងៃដំបូងទៅដល់ទឹកដីនៃប្រទេសម៉ាឡេស៊ី ក្រៅពីចូលរួមកិច្ចប្រជុំកំពូលផ្លូវការសម្ដេចធិបតី បានឆ្លៀតមានជំនួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន និងអាស៊ានបូកជាបន្តបន្ទាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្ដេចបានបន្តមានជំនួបជា ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន, ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងព្រះអង្គម្ចាស់ (សាយយីត អាស៊ាដ ប៊ីន តារីក អាល់ស៊ាដ) Sayyid Assad bin Tarik al Said ឧបនាយករដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ អូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅព្រឹកនេះ សម្ដេចធិបតី ក៏បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ផងដែរ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព» ដែលកិច្ចប្រជុំបានផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប