ព័ត៌មាន
ឯកឧត្តម គន់ គីម ចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង
ពោធិ៍សាត់ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា បានអញ្ជើញចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៧ ខែឧសភា នេះ ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំពិនិត្យវឌ្ឍនភាពទូទៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងការសាងសង់ផ្ទះ បន្ថែមចំនួន៣០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រ ធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានវាយតម្លៃ និងកោតសរសើរចំពោះឯកឧត្តម ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្តដែលបានខិតខំកសាងភូមិរ៉ានីសែនជ័យដំណាក់ទ្រយឹង រហូតទទួលបានសមិទ្ធផលជាបន្តបន្ទាប់។
ឧត្តមកិត្តិសង្គហបណ្ឌិតថ្លែងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បង្កើតឡើងសម្រាប់ អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើម និងកសាងដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន។ ក្នុងនោះអតីតយុទ្ធជនជាច្រើនគ្រួសារបាន ទទួលដីសម្បទានសង្គមកិច្ច និងផ្ទះព្រមទាំងសមិទ្ធផលដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត សាលារៀន និងមណ្ឌល សុខភាព។ សកម្មភាពទាំងអស់បន្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជារៀងរហូត និងបន្តអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅភូមិនេះ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម បានអញ្ជើញផ្តល់ដី និងផ្ទះចំនួន៨ខ្នងជូនប្រជាពលរដ្ឋក្រីក្រី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម បានចុះពិនិត្យដំណាំដាំដុះ និងបានកោតសរសើរដល់គ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានធ្វើការដាំដុះដំណាំ មិនត្រឹមតែសម្រាប់ហូប និងសម្រាប់លក់ថែមទៀត ផង។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវបន្តធ្វើការដាំដុះដំណាំ បន្ថែមទៀត ដើម្បីបង្កើនជីវភាព «មានផ្ទះ មានដី ត្រូវតែមានដំណាំ» ៕
អត្ថបទ៖ សេក ឧត្តម









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប