ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារប្រកាសផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង សិក្សាដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងប្រាក់ឧបត្ថម
(ព្រះវិហារ)៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។
ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្ត កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។
មុខជំនាញដែលកំពុងមានតម្រូវការក្នុងទីផ្សារទាំង៤មុខនេះ រួមមាន៖ (១).ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ (២).សេវាកម្មកុំព្យូទ័រ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ (៣).សេវាកម្មបរិក្ខារ ត្រជាក់ក្នុងគេហដ្ឋាន ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ និង(៤).សេវាកម្មសម្អាងកាយ ផ្ដល់ជូនសិក្ខាកាមចំនួន៣០នាក់ដែរ។
ការទទួលពាក្យចូលសិក្សាមុខជំនាញ TVET ទាំង៤មុខនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះកាលបរិច្ឆេទ ចូលសិក្សា គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។
ប្រសិនបើយុវជនគោលដៅទាំងពីរក្រុមខាងលើចាប់អារម្មណ៍ក្នុងការសិក្សាមុខជំនាញនេះ សូមទាក់ទង មកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ដែលមានទីតាំងនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ក្រោយសាលាខេត្តព្រះវិហារ) ឬតាមមន្ត្រីចុះផ្សព្វផ្សាយតាមរយៈ QR Code មាននៅក្នុង សេចក្ដីជូនដំណឹងរបស់វិទ្យាស្ថានដែលភ្ជាប់មកជាមួយនេះ ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៧១ ២៨៦ ១៧៧៦ / ០៨៨ ៥៤១ ៥៥៦៦ / ០១២ ៦៤១ ៣២០ / ០៩២ ៨៨ ៧៨ ៩៨។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាល ពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការនីផងដែរ ដែលអាចដាក់ពាក្យចូល សិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិន ទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប