ព័ត៌មាន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអញ្ជើញដល់ជប៉ុន ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីពលរដ្ឋនៅទីនោះ
ក្រោយបញ្ចប់បេសកកម្ម ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃនៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» ចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីភូក្យូ ប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ។
ក្រោយអញ្ជើញដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ពីសំណាក់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន។
ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្នុងឱកាសគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចការងារផ្លូវការរយៈពេល៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ។
សូមជម្រាបថា សម្តេចធិបតី ក្នុងដំណើរ បន្តដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នេះ នឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុននេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម អឺស្តិ៍បា ស្ទីកេរុ (ISHIBA Shigeru) នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងគ្រោង នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ នៃស្ថាប័ននីតិបញ្ញត្តិជប៉ុនផងដែរ។ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» និងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ព្រមទាំងទទួលជំនួបសម្តែងការសមដោយបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនទៀត។ បន្ថែមលើនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុនផងដែរ៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម