ព័ត៌មាន
កម្ពុជា-ម៉ាឡេឯកភាពគ្នាបន្ដពង្រឹងកិច្ចសហការល្អ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ
ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក SHAHARUDDIN BIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយកិច្ចជំនួបនេះតបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ដ្រី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍ដោយរំលឹកអំពីប្រវត្តិ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដែលមានអាយុកាលជាង៧០ឆ្នាំមកនេះ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា របស់លោក SHAHARUDDIN BIN ONN ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលបន្ដរក្សាបានយ៉ាងល្អ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទីក៏បានលើកឡើងអំពីស្នាដៃមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវយន្ដការច្រើនសំដៅទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ហើយទទួលបានលទ្ធផលល្អជាបន្ដបន្ទាប់។ ប៉ុន្ដែអ្វីដែលជាចំណុចប្រឈមរបស់កម្ពុជាលើការងារនេះ គឺការលួចនាំចូលឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសទី៣ ដោយសារតែកម្ពុជា មានភូមិសាស្ដ្រនៅជិតតំបន់ត្រីកោណមាស ហើយរាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំប្រឹងប្រែងលើការងារនេះបន្ថែមទៀត និងស្នើសុំភាគីម៉ាឡេស៊ីបន្តកិច្ចសហប្រតិបត្តិការលើការងារនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយគាំទ្រគ្រប់មធ្យោបាយ និងលទ្ធភាពដល់ពលករខ្មែរដែលកំពុងបម្រើការនៅទីនោះ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ធានាបានយ៉ាងគត់មុតចំពោះវិនិយោគិន ភ្ញៀវទេសចរ ធុរជន និងប្រជាជនម៉ាឡេស៊ីនៅកម្ពុជាផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក SHAHARUDDIN BIN ONN បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជួយយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកប្រទេសកម្ពុជា។ លោកក៏ស្ញប់ស្ញែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសអំណោយផលលើវិស័យធុរកិច្ច ដោយបានផ្ដល់ឱកាស និងអត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដែលកំពុងស្វែងរកឱកាសវិនិយោគ និងបន្ដការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតនឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគម ធនាគារ ធនារ៉ាប់រង និងពង្រីកវិស័យជាច្រើនទៀតនៅពេលអនាគតនៅប្រទេសកម្ពុជា។
ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា លោកទូតបានកោតសរសើរចំពោះប្រទេសកម្ពុជា គឺមានភាពរឹងមាំ ទាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងយន្តការរបស់អាស៊ាន។ លោកឯកអគ្គរាជទូតក៏បានបញ្ជាក់ជំហរក្នុងការជួយគាំទ្រដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយម៉ាឡេស៊ីរង់ចាំសហការ និងផ្ដល់ការគាំទ្រតាមលទ្ធភាពរបស់ខ្លួន ចំពោះអ្វីដែលជាតម្រូវការរបស់កម្ពុជា ដោយយល់ឃើញថា គ្រឿងញៀន គឺពិតជាបញ្ហាលំបាកមួយដែលត្រូវរួមគ្នាដោះស្រាយដោយខានមិនបាន៕
អត្ថបទ ៖ បាន ចក់









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS20 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ