ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសុំឲ្យមានការស្ងប់ចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការដោះស្រាយលើបញ្ហាព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ។ សម្តេច បានបន្ថែមថា ការដោះស្រាយគ្នាដោយសន្តិវិធីគឺជាកិច្ចការល្អបំផុត៕
-សម្តេចតេជោហ៊ុន សែន ៖ ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀត បង្ករហេតុណាមួយ ។ រឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ ។
-សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិត ដោយសារលួចឆ្មក់បាញ់ពីសំណាក់ទាហានថៃ កាលពីម្សិលមិញ។ ដោយសម្តេច បានលើកឡើងទៀតថា ករណីនេះ គឺជាហេតុការណ៍ដ៏អាក្រក់បំផុត។
-សម្តេចតេជោ ហ៊ុន សែន ៖ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីម្សិលមិញ មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រដ្ឋាភិបាលថៃនោះទេ វាអាចកើតចេញពីអង្គភាព។ នេះជាការសន្និដ្ឋានរបស់សម្តេច។
-ថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ ពាក់ពន្ធ័នឹងហេតុការណ៍នៅព្រំដែនកម្ពុជា ថៃ ។ សម្តេចតេជោហ៊ុន បានថ្លែងថា អ្វីដែលគួរអោយបារម្ភគឺ ព័ត៌មានក្លែងក្លាយដែលនាំអោយមានការ ស្អប់ជាតិសាសន៍។
-សម្តេចតេជោ ហ៊ុន សែន៖ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ពោលគឺគ្រប់យ៉ាង កម្ពុជាធ្វើដើម្បីការពារហេតុការណ៍អាក្រក់ណាមួយ ដែលភាគីម្ខាងទៀតបំពានលើកម្ពុជា។ សម្តេចតេជោ បានបន្ថែមទៀតថា អាវុធដែលរាជរដ្ឋាភិបាលបញ្ជូននេះទៅមិនមែន ដើម្បីវាយថៃទេ តែគ្រប់យ៉ាងគឺបម្រុងទុក កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០០៨ ដល់២០១១ ដែលបានប៉ះទង្គិចគ្នានោះ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺជាទីលានប្រយុទ្ធគ្នាជាមួយថៃធំបំផុត ខណៈពេលនោះ សម្តេចបានធ្វើការបញ្ជាផ្ទាល់ពីគេហឋានសម្តេច នៅវិមានឯករាជ្យ តាមរយៈវីដេអូខនហ្វើរិន៕
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីកំឡុងឆ្នាំ២០០៨ និងឆ្នាំ២០១១នោះ គេមិនបានដឹងថា កម្ពុជាមានអាវុធធន់ធ្ងន់ ឬកាំភ្លើងធំនោះទេ ខណៈពេលនោះ កម្ពុជាមានការអត់ធ្មត់យ៉ាងខ្លាំង។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា កន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់កាលពីម្សិលមិញនោះ គឺជាទឹកដីកម្ពុជាពិតប្រាកដ ហេតុអ្វីដែលគេថាជាទឹកដីរបស់គេ ខណៈកាលពីជាង១០ឆ្នាំមុនសម្តេច បានទៅទស្សនា និងអង្គុយកន្លែងនោះដោយផ្ទាល់៕
-សម្ដេចតជោ ហ៊ុន សែន បញ្ជាក់ថា មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ នឹងជួបជជែកគ្នាទៀតនៅរសៀលនេះ ខណៈសម្ដេចចង់បានតែសភាពការណ៍វិលត្រលប់មកដូចសភាពធម្មតាឡើងវិញ និងសូមកុំឱ្យសភាពការណ៍នេះ ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គម។
-សម្ដេចតជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំនាំគ្នារុញច្រានសភាពការណ៍បន្ថែម ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងស្វែងរកដំណោះស្រាយទាញរកកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈកម្ពុជាថៃមានទំហំពាណិជ្ជកម្មជាង ១០,៥ ពាន់លានដុល្លារ។
-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កុំធ្វើការស្អប់ ខ្ពើមជាតិសាសន៍ដែលនៅជិតខាងគ្នា ខណៈបញ្ហាប៉ះទង្គិចគ្នាម្សិលមិញនេះ គឺរាជរដ្ឋាភិបាលកំពុងដោះស្រាយគ្នា ដោយសន្តិវិធីចៀសវាងការបាញ់គ្នាបន្តទៀត។
-សម្ដេចតជោ ហ៊ុន សែន អំពាវនាវជាថ្មីដល់ភាគីទាំងពីរ កម្ពុជា-ថៃ ស្វែងរកដំណោះស្រាយតាមរយៈការចរចា។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា ខឿនការពារជាតិពីសំណាក់ប្រជាពលរដ្ឋ គឺពិតជាខ្លាំង ខណៈមានយុវជនម្នាក់ ដែលកំពុងធ្វើការនៅអង្គការក្រៅរាជរដ្ឋាភិបាល បានប្រកាសចូល បុណ្យសព ព្រឹន្ទបាលឯក ដែលបានពលីជីវិត ដោយសារទាហានថៃលួចឆ្មក់បាញ់នោះ ១ម៉ឺនដុល្លារ។
-សម្ដេចតជោ ហ៊ុន សែន៖ មានអ្នកខមិនសួរខ្ញុំថា ថៃបានត្រៀមយន្តហោះរួចហើយ តើកម្ពុជាបានត្រៀមឬនៅ? សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។
-សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសំណាញ់មេឃ, សំណាញ់មេឃគ្រាប់ពីក្រោមទៅលើមេឃ។ បើយន្តហោះៗទៅខ្ពស់ធ្វើអីមិនបានទេ ប៉ុន្ដែតែហានតែហោះចុះមកក្រោម គឺត្រូវសំណាញ់មេឃកកម្ពុជាហើយ។ សម្ដេចតេជោផ្ដាំទៅអ្នកខមិនក្នុងផែកសម្ដេចដែលមានបំណង់អុចអាលថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។ បើថៃត្រៀមយន្តហោះរួចហើយ កម្ពុជាក៏បានត្រៀមអាវុធបាញ់យន្តហោះរួចហើយដែរ។
-សម្ដេចតជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយមិត្តជិតខាងទាំងអស់ ជាខ្សែព្រំដែនមិត្តភាព សាមគ្គីភាព។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ និងឆ្លើយតបបានគ្រប់ពេលវេលាចំពោះភាគីណាដែលប្រើប្រាស់យន្តហោះចម្បាំងធ្វើសង្រ្គាមជាមួយកម្ពុជា។ សម្តេច បានបញ្ជាក់ថា កម្ពុជាមានសំណាញ់ការពារអាកាស និងប្រព័ន្ធការពារអាកាសដែលអាចគ្រប់គ្រង និងការពារប្រទេសខ្លួនបាន…។
-សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅអ្នកខមិនតាមហ្វេសបុកសម្តេចថា៖ ថៃបាន ត្រៀមយន្តហោះរួចហើយ ដើម្បីធ្វើសង្រ្គាមជាមួយកម្ពុជា។ សម្តេច បានបញ្ជាក់ថា កម្ពុជាអត់ប្រើយន្តហោះ ចម្បាំងទេ ប៉ុន្តែកម្ពុជាមានសំណាញ់មេឃ ហើយមួយវិញទៀតកម្ពុជាពេលនេះក៏មានប្រព័ន្ធការពារអាកាស យ៉ាងល្អប្រសើរផងដែរ ដោយអាចបាញ់បានជាង៤០គីឡូម៉ែត្រ។

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ