ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងប្រទេសចំនួន ១៨១ និងមានសមាជិក១៩៤ ក្រោមប្រធានបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One World for Health)»។
ដោយតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធប្រទានដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ សម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក១៩៤ និងមាន១៨១ប្រទេសចូលរួម។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៨ បានប្រព្រឹត្តិទៅក្រោមមូលបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One-World for Health)» ដែលរួមមានសសរស្តមចំនួន៤គឺ៖
១) ប្រជាជនជាង១ពាន់លាននាក់នឹងបានទទួលអត្ថប្រយោជន៍ ពីការគ្របដណ្តប់សុខភាពជាសាកល។
២) ប្រជាជនជាង១ពាន់លាននាក់នឹងទទួលបានការការពារកាន់តែប្រសើរពីគ្រោះអាសន្នសុខភាព។
៣)ប្រជាជនជាង១ពាន់លាននាក់នឹងទទួលបានភាពរីករាយដោយមានសុខភាពនិងសុខមាលភាពកាន់តែប្រសើរ។
៤)កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដែលអង្គការសុខភាពពិភពលោកផ្តល់ការគាំទ្រកាន់តែប្រសើរដល់ប្រទេសនានា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានឡើងថ្លែងសុន្ទរកថាចំពោះមុខវេទិកាអន្តរជាតិ មានរដ្ឋជាសមាជិក១៨១ប្រទេសចូលរួម ដែលបញ្ជាក់នូវចក្ខុវិស័យសុខាភិបាលព្រះរាជាណាចក្រកម្ពុជា ដោយឆ្លុះបញ្ចាំងពីការសម្រេចបាន «កិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក ស្តីពីជំងឺឆ្លងរាតត្បាតសាកល» ដែលប្រជាជនទូទាំងពិភពលោកបានរង់ចាំជាយូរមកហើយ។ យើងទាំងអស់គ្នាបាននិងកំពុងប្រឈមនឹងបញ្ហារួម គឺការគំរាមកំហែងផ្នែកសុខភាព ដែលទាមទារឆ្លើយតបរួមគ្នាតែមួយ និងត្រូវអនុវត្តគោលការណ៍ដូចគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ ជាពិសេសក្នុងពេលដែលបញ្ហាប្រឈមជាច្រើនកើតឡើងក្នុងពេលតែមួយ យើងត្រូវតែឆ្លើយតបដោយកំលាំងសរុបប្រកបដោយសហថាមពល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តំណាងធនាគារពិភពលោក ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ តំណាងអង្គការបញ្ឈប់ការចម្លងជំងឺរបេង និងអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ជាលក្ខណៈមិត្តភាពរវាងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាមួយរដ្ឋមន្រ្តីសុខាភិបាលអាស៊ាននៃតំបន់ប៉ាស៊ីហ្វិកខាងលិច។
សូមរំលឹកឡើងវិញថា រយៈពេល៩ថ្ងៃ ដែលគណៈប្រតិភូក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៨ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តំលៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសការពង្រឹងកិច្ចសហការពហុភាគីនិយម ការជំរុញឱ្យមានសមធម៌សុខាភិបាល ការធានានិរន្តភាពហិរញ្ញវត្ថុ តាមរយៈការកៀគររដ្ឋជាសមាជិកដើម្បីចូលរួមវិភាគទានក្នុង Investment Round ក៏ដូចជាចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ពិភពលោកទាំងមូល ពោលគឺ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One-World for Health)»៕អត្ថបទ រដ្ឋា






-
ព័ត៌មាន7 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
កីឡា1 day agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន6 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ