ព័ត៌មាន
ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ៧រូបចេញពីក្របខណ្ឌ
ក្រសួងព័ត៌មាន នៅក្នុងឆ្នាំ ២០២៤-២០២៥ បានធ្វើកំណែទម្រង់ ដោយក្នុងនោះបានបញ្ចប់ក្របខណ្ឌមន្ត្រីរាជការរបស់ខ្លួនចំនួន ៧រូប។ ការបញ្ចប់ក្របខណ្ឌនេះ ក្រោមហេតុផល អវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា “នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។”

“ក្រសួងព័ត៌មាន បានវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងបានកំណត់មុខងារស្នូល និងមុខងាររងរបស់ខ្លួន ស្របតាមអនុសាសន៍នៃមន្ត្រីជំនាញ និងការចង្អុលបង្ហាញរបស់គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះមុខងារទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រោយពីវិភាគមុខងារចប់ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញ នូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅដល់ការកែសម្រួល និងបំពាក់បន្ថែមមុខងារ ភារកិច្ច ឬរចនាសម្ព័ន្ធចាស់ ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នា ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួន ដែលបានដាក់ចេញក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល” ឯកឧត្តមបានបញ្ជាក់បន្ថែម។
សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម