ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទៀតឲ្យល្អប្រសើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ចាប ឌីណា អភិបាលរង តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។
លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ។ ក្នុងនោះដែរលោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោតសសើរដល់រដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញបានលើកឡើងផងដែរថា ដោយក្នុងមូលដ្ឋានខណ្ឌដូនពេញមានផ្លូវថ្មើរជើងថ្មី (Walk street) ដែលជាទីចាប់រម្មណ៍ខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្តទាំងអស់គ្នា នារៀងរាល់ចុងសប្ដាហ៍ ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានភ្ញៀវជាតិ អន្តរជាតិ កាន់ច្រើន។ ហើយសម្ដេចធិបតី និងអញ្ជើញសម្ភោធ ជាផ្លូវ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
លោកអភិបាលរងខណ្ឌ បានបន្តលើកឡើងទៀតថា ដោយមានការលើកឡើងរបស់ប្រជាពលរដ្ឋ ផងនោះនៅ រសៀលថ្ងៃទី២៨ ខែឧសភាម្សិលមិញ លោកបានអញ្ជើញគ្រប់ម្ចាស់ទីតាំងផ្ញើម៉ូតូ ឡាន ទាំងអស់នៅផ្លូវថ្មើរជើង ( Walking Street ) ផ្សព្វផ្សាយ ណែនាំបន្ថែមត្រូវយកតម្លៃត្រឹមតែ ១,០០០រៀល ក្នុងតម្លៃម៉ូតូ០១គ្រឿង។ ចំពោះអ្នកទទួលផ្ញើទាំងឡាយណា មិនអនុវត្ត ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។
ជាចុងក្រោយលោក ចាប់ ឌីណា សូមអរគុណដល់សង្កាត់ទាំង១១ សហការគ្នាបានល្អ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាបរិស្ថានអនាម័យបានល្អ ក្នុងមូលដ្ឋានខណ្ឌដូនពេញប្រមូលផ្ដុំដោយទីរមណីយដ្ឋានទេសចរណ៍ វប្បធម៌។ សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) ផ្លូវនេះជា តីរវិថីទេសចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ រហូតដល់ពេលមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តច្រើនទៅៗ ដូចការរំពឹងទុក។
ក្នុងនោះដែរ ក្នុងនាមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ អភិបាលរងបានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ៍សនិងតម្លាភាព និងថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និងសមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)