ព័ត៌មាន
និវត្តជន រីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ពួកគាត់ដូចអតីតយុទ្ធជន
និវត្តជននៅខេត្តត្បូងឃ្មុំ រីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ពួកគាត់ដូចអតីតយុទ្ធជន។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។
ពិធីនេះមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកស្នងការខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត, ថ្នាក់ដឹកនាំខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម និវត្តជនបានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរពីសុខទុក្ខដល់មន្រ្តីចូលនិវត្តន៍ ពិសេសនូវផែនការបញ្ជូលនិវត្តជនជាមួយសមាគមអតីតយុទ្ធជន គឺបង្ហាញពីការគិតគូរដល់អតីតយុទ្ធជន និងនិវត្តជនដូចគ្នា។
ក្នុងឱកាសសំណេះសំណោលនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីមបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូននិវត្តជនខេត្តត្បូងឃ្មុំទាំងអស់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ចំណុចស្នូលសំខាន់ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមយុទ្ធជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យមានការរៀបចំកែសម្រួល ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជំរុញបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។
បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី នឹងស្នើទៅសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់អត្ថប្រយោជន៍ជូននិវត្តជនដែលខ្វះខាត ក្នុងការទទួលបានដី និងផ្ទះដូចអតីតយុទ្ធជនដែលធ្លាប់ទទួលបានកាលពីកន្លងទៅ៕








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប