ព័ត៌មាន
វិទ្យាស្ថាន PSD វៀតណាម សន្យាបន្ដកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាលើការងារបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវ និងការអនុវត្តការទប់ស្កាត់គ្រឿងញៀនរបស់វៀតណាម ដែលហៅកាត់ថា PSD បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លើការងារបន្សាប ព្យាបាល និងស្តានិតិសម្បទាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកសាងធនធានមនុស្ស ចូលក្នុងសង្គមវិញ។

នៅក្នុងកិច្ចជំនួបជាមួយ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកបណ្ឌិត LE TRUNG TUAN ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃPSDគ្រុប និងជាប្រធានក្រុមប្រឹក្សាគ្រប់គ្រង នៃវិទ្យាស្ថាន PSD សម្រាប់ការស្រាវជ្រាវ និងការអនុវត្តការទប់ស្កាត់គ្រឿងញៀន ប្រទេសវៀតណាម PSD គ្រុបត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៣ ហើយ PSD បានធ្វើការស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការងារបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសវៀតណាមលើការងាររបស់ខ្លួន រហូតរដ្ឋាភិបាលវៀតណាមឲ្យជួយលើការពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងប្រទេសវៀតណាម។

នៅចំពោះមុខប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា LE TRUNG TUAN បានបង្ហាញនូវការគាំទ្រ និងឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅកម្ពុជា លោកសន្យាថា នឹងផ្គត់ផ្គង់រាល់ឯកសារទាំងអស់ ដែលពាក់ព័ន្ធការស្រាវជ្រាវរបស់វិទ្យាស្ថាន PSD របស់វៀតណាម មកឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជាទុនទុកក្នុងការប្រើប្រាស់ក្នុងការងារបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញអំពីជំហរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ដែលផ្ដល់អាទិភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញគោលនយោបាយមុតស្រួច ព្រមទាំងវិធីសាស្ដ្រនានា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ឯកឧត្តមសន្ដិបណ្ឌិតបានលើកឡើងទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ បើទោះបីកម្ពុជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្ដែអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់វិធានការសំខាន់នានា រួមមានវិធានការទប់ស្កាត់ ការលើកកម្ពស់ការផ្សព្វផ្សាយអប់រំ និងវិធានការច្បាប់យ៉ាងមុតស្រួចគ្មានការលើកលែង ដែលធ្វើឲ្យបញ្ហាគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នមានការថមថយផងដែរ។
យ៉ាងណាក៏ដោយ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន យល់ឃើញថា ទាមទារឲ្យមានកិច្ចសហការបន្ថែម ពិសេសការចូលរួមរបស់វិស័យឯកជន ដើម្បីវិនិយោគលើការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ និងមានការចាប់អារម្មណ៍ ទាន់សម័យ ព្រមទាំងការព្យាបាល ស្ដារនីតិសម្បទាឲ្យមានប្រសិទ្ធភាព សំដៅកសាងធនធានមនុស្ស ចូលក្នុងសង្គមវិញ។ ដូច្នេះតាមរយៈជំនួបជាមួយវិទ្យាស្ថាន PSD ជាផ្នែកមួយសំខាន់ ដើម្បីឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចពង្រីកដៃគូសហការចូលរួម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ៕ អត្ថបទ៖ បាន ចក់

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប