ព័ត៌មាន
ក្រសួងការពារជាតិ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រដល់នៅវិទ្យាស្ថាននាយទាហានចំរុះ
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្រ្តយេនឌ័រក្រសួងការពារជាតិ ក្នុងកងយោធពលខេមរភូមិន្ទ ដែលរៀបចំឡើងនៅសាលប្រជុំវិទ្យាស្ថាននាយទាហានចម្រុះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយនោះ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរនិងវាយតម្លែខ្ពស់ចំពោះកម្មវិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ ការរៀបចំកម្មវិធីនេះឡើងក្នុងគោបំណង ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹង និងអភិវឌ្ឍន៍សមត្ថភាពដល់ថ្នាក់ដឹកនាំ ក្រុមការងារយេនឌ័រ និងយោធិននៃកងយោធពលខេមរភូមិន្ទអំពីគោលគំនិតយេនឌ័រ វិធីសាស្ត្រ និងគន្លឹះសំខាន់ៗក្នុងការបញ្រ្ជាបយេនឌ័រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយប្រសិទ្ធភាព ដល់យោធិននារីនៃកងយោធពលខេមរភូមិន្ទ។

លោកជំទាវ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមទៀតថា ក្រសួងការពារជាតិក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ក្នុងការលើកម្ពស់សមភាពយេនឌ័រ តាមរយៈការគាំទ្រដល់ការចូលរួមក្នុងការអនុវត្តការងាររបស់យោធិននារីក្នុងគ្រប់កិច្ចការ។
លោកជំទាវ បានបន្តទៀតថាក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ តំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ បានបង្ហាញពីទស្សនៈ វិស័យរយៈពេល៥ឆ្នាំ ខាងមុខដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការទទួលបាននូវតួនាទី ភារកិច្ច និងរបៀបនៃការអនុវត្តការងារ ដើម្បីអោយយោធិននារីអាចចូលរួមបានដូចជាបុរស ក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារីដែលមានជំនាញបើករថក្រោះ ជំនាញកំាភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ ជំនាញនគរបាលយុត្តិធម៌ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងនោះការចូលរួមរបស់យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណាល់សង្រ្គាម ក្រោមឆ័ត្រអង្កការសហប្រជាជាតិគឺមានចំនួនកើនឡើង និងមានការវាយតម្លៃក្នុងលទ្ធផលល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប