ព័ត៌មាន
ក្នុងវេទិកា Nikkei នៅជប៉ុន សម្ដេចធិបតី បង្ហាញបញ្ហាប្រឈមចំនួន៣ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ និងជីវិតប្រចាំថ្ងៃ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗចំនួន ៣ ដែលបានបង្កផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ និងជីវិតរបស់នៅប្រចាំថ្ងៃរបស់យើង។
បញ្ហាប្រឈមសំខាន់ៗទាំងបី ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងនោះរួមមានដូចជា៖
ទី១៖ បញ្ហាជម្លោះទឹកដី ហើយជាពិសេសគឺប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់យើង៖ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគេ យ៉ាងហោចណាស់នៅពេលនេះ។ ជាអកុសល ភាពតានតឹងថ្មីៗកំពុងកើនឡើងនៅតាមតំបន់ជាច្រើនដែលមានភាពតានតឹងជាប្រពៃណីរួចទៅហើយ។ ដូច្នេះ អ្នកដឹកនាំទាំងអស់ត្រូវតែមានការឯកភាពគា្នលើគោលដៅ យុទ្ធសាស្ត្រលើចក្ខុវិស័យ និងភាពច្បាស់លាស់នៅក្នុងសកម្មភាពរួម។ ក្នុងន័យនេះ យើងមិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់របស់យើង តាមរយៈការពង្រឹង ទំនាក់ទំនងការទូត ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំង ការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។
ទី២៖ បញ្ហាសង្គ្រាមពាណិជ្ជកម្ម៖ សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ចុះខ្សោយ។ ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នាទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។
ទី៣៖ បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ៖ បញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការដែលគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យបញ្ហាទាំងពីរខាងលើដែលខ្ញុំបានលើកឡើងកាន់តែស្មុគស្មាញអ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដ៏ គ្រោះថ្នាក់បែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈម មុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង៕











-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម