ព័ត៌មាន
សម្តេចធិបតី៖ យើងមិនត្រូវបណ្តែតបណ្តោយឲ្យអ្នកនយោបាយជ្រុលនិយម កើតក្នុងសង្គមយើងនោះទេ
នៅក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា យើងមិនត្រូវបន្តលើកស្ទួយក្រុមអ្នកនយោបាយជ្រុលនិយមឲ្យកើតឡើងក្នុងសង្គមអាស៊ីយើងនោះទេ ខណៈពួកជ្រុលនិយមទាំងនោះតែងតែធ្វើការញុះញង់ អុចអាលឲ្យមានជម្លោះជាមួយប្រទេសជិតខាង ដែលនាំឲ្យបាត់បង់នូវប្រយោជន៍រួមរបស់ប្រជាជនក្នុងតំបន់។
នៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះអាស៊ីរបស់យើងបើប្រៀបធៀបនឹងតំបន់ដទៃ គឺមានសុខសន្តិភាពជាងគេដូច្នេះមិនត្រូវគាំទ្រដល់អ្នកនយោបាយជ្រុលនិយមដែលនាំឲ្យមានការជម្លោះការទូតជាមួយប្រទេសជិតខាងនោះឡើយ ដោយគប្បីគាំទ្រ និងឲ្យតម្លៃអ្នកដែលខិតខំរក្សានូវសុខសន្តិភាព និងអ្នកដែលស្វែងរកសន្តិភាព។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «យើងមិនត្រូវបណ្តោយឲ្យអ្នកនយោបាយជ្រុលនិ យមកើតក្នុងសង្គមរបស់យើងទេ(ក្នុងតំបន់អាស៊ី) យើងគួរផ្តល់តម្លៃអ្នកដែលថែរក្សាសន្តិភាព ស្វែងរក សន្តិភាពជំនួសឲ្យការផ្តល់លម្ហ និងការការពារដល់អ្នកយោបាយជ្រុលនិយម ដែលចង់ធ្វើឲ្យសន្តិភាពមាន ភាពរង្គោះរង្គើ ញុះញង់ឲ្យមានការប្រយុទ្ធជាមួយប្រទេសជិតខាង ឡើងរបាំង ទប់ស្កាត់ពាណិជ្ជកម្ម,ការ ផ្លាស់ប្តូរប្រជាជន និងការតម្កើងអ្នកជាតិនិយមជ្រុលហួសហេតុនោះ….»។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ការលើកឡើង ឬការពិភាក្សារបស់សម្តេចនៅក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ីនេះ នឹងធ្វើឲ្យអង្គ ពិធីទាំងមូលបានយល់ដឹកអំពីទស្សនដែលកម្ពុជា បានលើកឡើងនាពេលនេះ ខណៈការលើកឡើងនេះ គឺ ជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សា និងការពារនូវសុខសន្តិភាព ស្ថិរភាព ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍប្រកបដោយចីរភាព និងសុខមាលភាពរបស់ប្រជាជននៅក្នុងតំបន់នោះ។
ក្នុងសន្និសីទនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចការទេស ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលយើងត្រូវធ្វើ ខណៈសម្តេចបានចោទសួរជាសំណួរថា«តើយើងចង់ ធ្វើជាអ្នកបន្ថែមភ្លើង ឬចង់ធ្វើជាអ្នកពន្លត់ភ្លើង?»។សម្តេចបានបញ្ជាក់បន្ថែមថាជម្រើសណាក៏ដោយក៏ត្រូវធ្វើឡើងដោយគិតគួពីផលប្រយោជន៍រួមរបស់ប្រជាជន និងអំពីផលប៉ះពាល់ទំនាក់ទំនងអន្តរជាតិ។ ដូច្នេះដល់ពេលដែលយើងត្រូវ ស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងសុខដុមនីយកម្មឡើងវិញជំនួសការបែកបាក់,ការកាត់ផ្តាច់ និងការប្រឈមមុខដាក់គ្នា៕អត្ថបទបាន ចក់











-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប