ព័ត៌មាន
មន្ទីរអប់រំរាជធានី ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ២០២៥ ប្រារព្ធឡើងក្រោមប្រធានបទ«បញ្ឈប់អំពើហិង្សាលើ កុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ ការងារសមរម្យសម្រាប់កម្មករ និយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អឺក្លែរ ដែលបានកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិលីឌីសែ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហឹង្សា ថែរក្សាសន្តិភាព ពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំពាន គ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលក្នុងនោះកុមារ ត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលលំបាកយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ សិទិ្ធរបស់ប្រជាពលរដ្ឋក្នុងនោះរួមទាំងសិទិ្ធកុមារផងដែរ ត្រូវបានការពារ និងលើកតម្កើងដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តបញ្ចកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា ដើម្បីអនុវត្តតាមសេចក្តីណែនាំលេខ ១១ អយក.សណន ស្តីពីការប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ មន្ទីរអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលេខ១៨៤ អយក.យវ ស្តីពីការរៀបចំប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើក ទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ជូនដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីអបអរសាទរ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ឱ្យប្រព្រឹត្តទៅតាមកាលបរិច្ឆេទសមគួរ និងខ្លឹមសារ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)