ព័ត៌មាន
កុមារកំព្រានិងអ្នកមើលថែជិត៣០០នាក់ទទួលបានអាហារនិងសម្ភារអនាម័យពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ ដើម្បីអបអរទិវាកុមារអន្តរជាតិ១មិថុនា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ កុមារកំព្រានៅមណ្ឌលមែកឈើ និង អង្កការសង្គ្រោះជនអស់សង្ឃឹម សរុបចំនួន២៨១ នាក់ ទទួលបានអាហារភីហ្សា និងសម្ភារអនាម័យខ្លួនពី កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១ និងសហការី ដែលប្រព្រឹត្តិទៅនៅភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
មានប្រសាសន៍សំណេះសំណាលសួរសុខ ដល់គណះគ្រប់គ្រង បុគ្គលិក ម៉ែដោះ និងកុមារា កុមារីតូចៗ នៅក្នុងមណ្ឌលមែកឈើនាឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជ បន្ទូលហ្លូងម៉ែ នរោត្តម មុនិនាថ សីហនុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹក អាណិតស្រឡាញ់ចំពោះកូនៗ កុមារា កុមារី តូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹមទាំងអស់។ ជាមួយគ្នានេះលោកជំទាវ មានការស្ញប់ស្ញែងចំពោះលោកប្រធានមណ្ឌលទាំងពីរ ដែលបានទំនុកបម្រុងគិតគូរយកចិត្តទុកដាក់ រកជំនួយឧបត្ថម ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកុមារតូចៗ ដែលជាកុមារកំព្រារស់នៅក្នុងមណ្ឌលទាំងពីរនេះ ឱ្យរស់រានមានជីវិតដូចកុមារទូទៅ ថែមទំាងផ្តល់ការថែទាំសុខភាព ទាំងការសិក្សារៀនសូត្រ ទាំងចំណេះ ដឹងទូទៅ និងភាសាបរទេសទៀតផង។
លោកជំទាវអគ្គលេខាធិការរងទី១ សូមគោរពថ្លែងអំណរគុណដល់ បុគ្គលិក ម៉ែដោះទាំងអស់នៅទីនេះ ដែលគាត់បាន លះបង់ពេលវលា មើលថែទាំកុមារតូចៗដូចជាកូនបង្កើត ដោយម៉ែដោះម្នាក់ៗមើលថែកូនៗរហូតដល់៨នាក់ ពិតជាមិនងាយ ស្រួលនោះទេ ព្រោះពួកគេនៅតូចៗ។ លោកជំទាវបន្តថា ប្រធានមណ្ឌលទាំងពីរ បានរួមចំណែកចូលរួមកសាង អភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលកុមារកំព្រាទាំងអស់បានយ៉ាងល្អ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងរួមចំណែក អភិវឌ្ឍប្រទេសជាតិ ដើម្បីឈានទៅប្រទេសដែលមានការអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ព្រោះកុមារតូចៗនៅទីនេះ គឺជាទំពាំងស្នងឫស្សី ដើម្បីជាការតបស្នង ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ លោកជំទាវអគ្គលេខាធិការរងទី១ សូមផ្តាំផ្ញើដល់កុមារា កុមារីតូចៗថា ចូរចៅៗថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ កុំញុំាប្រៃពេក ផ្អែមពេក ព្រោះវានាំឱ្យកើតជំងឺមិនឆ្លង នានា។ លើសពីនោះទៀត សូមចៅៗទាំងអស់ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង ត្រូវស្តាប់ការទូន្មាន របស់អាណាព្យាបាលនៅទីនេះ ដែលម៉ែដោះមើលថែពួកចៅៗដូចជាកូនបង្កើត។
លោក ផន ផល្លា ប្រធានគ្រប់គងមណ្ឌលមែកឈើ ពិតជាគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កាកបាទ ក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ដល់អ្នកដែលងាយរងគ្រោះបំផុត គ្រប់ទិសទី ជាពិសេសកុមារកំព្រា កុមារដែលគេបោះបង់ចោល។ ជាអតីតកុមារដែលធ្លាប់រស់នៅក្នុង មណ្ឌលមែកឈើ តាំងឆ្នាំ ១៩៩៧ លោក ផល្លា បានឱ្យដឹងថា សម្រាប់មណ្ឌលកុមារកំព្រាមែកឈើ មានកុមារកំពុងរស់នៅចំនួន១៨៦នាក់ ក្នុងនោះមាន កុមារីជាង៥០% ដែលកុមារកំព្រាទាំងនេះយកមកពីគ្រប់ទិសទីតាំងពីអាយុ១ថ្ងៃមកម្លះ ហើយពួកគេសុទ្ធតែដាក់ត្រគូល ផល្លា ទាំអស់។
សូមជម្រាបថា អំណោយប្រគល់ជូន មណ្ឌលមែកឈើ និង អង្គការសង្គ្រោះជនអស់សង្ឃឹម នាពេលនេះរួមមាន៖ សាប៊ូកក់សក់១ដប សាប៊ូដុសខ្លួន២ដុំ ទឹកគោ១ប្រអប់ទឹកសុទ្ធ២ដប និងនំភីហ្សាម្នាក់១ប្រអប់៕
អត្ថបទ៖ សំ ងីម













-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់