ព័ត៌មាន
សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្រ្ដីជប៉ុន
ភ្នំពេញ ៖នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្រ្ដីជប៉ុន នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនាល្ងាចនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញ ជួបជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុ។ បន្ទាប់មក សម្ដេចធិបតី បានបន្តជួបជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្រោយជំនួបជាមួយប្រធានព្រឹទ្ធសភា និងរដ្ឋសភា សម្ដេចធិបតី បានបន្តជួបជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលជប៉ុន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទស្សនកិច្ចរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅប្រទេសជប៉ុន។ មេដឹកនាំជប៉ុនបានបញ្ជាក់ថា ជប៉ុន និងកម្ពុជា បានកសាងទំនុកចិត្តជាមួយគ្នាជាមួយគ្នាជាយូរឆ្នាំមកហើយចាប់តាំងពីកម្ពុជាបានស្ដារប្រទេសឡើងវិញ រហូតដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំកំពូលជប៉ុន និង សម្ដេចធីបតី នាយករដ្ឋមន្រ្ដី បានឯកភាពគ្នា ជំរុញបន្ថែមវិស័យឯកជនទាំងជប៉ុន និងកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មផងដែរ៕










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប