ព័ត៌មាន
ទិវាកុមារអន្តរជាតិ៖ អាណាព្យាបាលកុមារអំពាវនាវសប្បុរសជនរួមគ្នាជួយថវិកាជួយមន្ទីរពេទ្យគន្ធបុបា្ជ
នៅថ្ងៃទី១ ខែមិថុនា ស្អែកនេះ ពោលគឺចំថ្ងៃទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងមានប្រារព្វបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ២០២៥ របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលតាមរយៈការអនុវត្តយុទ្ធនាការ បណ្តាអាណាព្យាបាលកុមារតូច សូមអំពាវនាវសប្បុរសជនជាតិ អន្តរជាតិទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការនេះ ឧបត្ថម្ភថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជាទាំងអស់គ្នា។
បើតាមបណ្តាអាណាព្យាបាលមកពីតាមបណ្តាខេត្ត ដែលបានយកកូនតូចទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជា រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែឧសភានេះថា ជាក់ស្តែងនៅពេលបច្ចុប្បន្ន និងតទៅថ្ងៃខាងមុខ គឺគ្រប់បណ្តាអាណាព្យាបាលនៅគ្រប់ទិសទី ដែលមានកូនតូចជួបជំងឺផ្សេងៗ គឺគេតែងតែមានតម្រូវការចាំបាច់ នាំកូនតូច មកប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរគន្ធបុប្ជាកម្ពុជា ដោយសារគេមានការជឿជាក់ ពេលយកកូនមកព្យាបាលនៅមន្ទីរពេទ្យនេះ គឺជាសះស្បើយតែម្តង និងមានមិនការចំណាយថវិកាអ្វីទាំងអស់។
តាមរយៈ ទិវាកុមារអន្តរជាតិលើកទី៧៦ ឆ្នាំ២០២៥នេះដែរ បណ្តាអាណាព្យាបាលទាំងនោះ បានថ្លែងអំពាវនាវឲ្យបណ្តាសប្បុរសជនជាតិ អន្តរជាតិ ចូលរួមបរិច្ចាគថវិកាចូលមកមូលនីធិគន្ធបុបា្ជកម្ពុជា តាមរយៈយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជាបន្តបេសកកម្មការងារផ្តល់សេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ភាពទុកចិត្ត ភាពជឿជាក់ ជួយដល់សង្គ្រោះ ព្យាបាលជំងឺកាចសាហាវនានាជូនដល់កុមារនានា ដែលជាកូនខ្មែរ ទំពាំងស្នងឬស្សីរបស់យើងទាំងអស់គ្នា។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ស្អែកនេះ ពោលគឺចំនឹងថ្ងៃពិភពលោកប្រារព្វទិវាកុមារអន្តរជាតិ លើកទី៧៦ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ ” ១ម៉ឺនរៀល ១ម៉ឺននាក់ ” ឆ្នាំ២០២៥ នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា៕ អត្ថបទ ស៊ុម សុខជា












-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់