ព័ត៌មាន
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូ ចំនួន ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង រំខានប្រជាពលរដ្ឋ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ម៉ូតូទាំង ១០ រួមមាន ១-ម៉ូតូ ០១គ្រឿងម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215 ។
២- ម៉ូតូ ០១គ្រឿងម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238 ។
៣-ម៉ូតូ ០១គ្រឿងម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។ ៤-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ) ។ ៥-ម៉ូតូ ០១គ្រឿងម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674 ។ ៦-ម៉ូតូ ០១គ្រឿងម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557 ។ ៧-ម៉ូតូ ០១គ្រឿងម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ) ។
៨-ម៉ូតូ ០១គ្រឿងម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260 ។ ៩-ម៉ូតូ ០១គ្រឿងម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428 ។ ១០-ម៉ូតូ ០១គ្រឿងម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873 ។
ក្រោយឃាត់បានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរដូចដើមវិញ ទើបប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
តារាវុទ្ធី










-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន4 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន