ព័ត៌មាន
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សនៅតែជាអាទិភាពរបស់ក្រសួងមហាផ្ទៃ
រាជរដ្ឋាភិបាលកម្ពុជាតាមរយះក្រសួងមហាផ្ទៃ នៅតែបន្ដធ្វើ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាក្ដីកង្វល់រួម របស់ពិភពលោកមិនមែនសម្រាប់តែកម្ពុជាមួយនោះទេ។
លោកជំទាវ ជូ ប៊ុនអេង ដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ អោយដឹងថា មកដល់ពេលនេះ គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក បានបង្ហាញនូវការយល់ឃើញដូចៗគ្នាថា ឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស កាន់តែមានភាពស្មុគស្មាញ និង កាន់តែពិបាកទប់ស្កាត់ ក្នុងចំណោមបទល្មើសទាំងឡាយ ដែលជាបទល្មើសឆ្លងដែនពីព្រោះតែក្រុមជនល្មើសមាននៅគ្រប់ទីកន្លែង រហូតមានអង្គការចាត់តាំងនៅពីខាងក្រោយខ្នង ។ ប៉ុន្ដែសម្រាប់កម្ពុជា នៅតែសហការយ៉ាងស្អិតរមួតជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមទៀតថា កន្លងមកមន្ត្រីជំនាញពាក់ពន្ធ័របស់ក្រសួងមហាផ្ទៃ បាន បង្ក្រាប ទប់ស្កាត់ បទល្មើស ដែលឈានទៅដល់ការចាប់ឃាត់ខ្លួនជនល្មើសដែលភាគច្រើនជាជនបរទេស យកមកផ្តន្ទាទោស តាមច្បាប់ និងខ្លះទៀត ត្រូវបានបណ្តេញចេញ ជាច្រើនពាន់នាក់។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែ ប្ដេជ្ញាចិត្តយ៉ាងមុតមាំបន្តសហការជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក ដើម្បីទប់ស្កាត់ អោយបានកាន់ប្រសើរឡើង។ កិច្ចការងារទាំងអស់នេះកម្ពុជាបាន អនុវត្តតាំងពីពេលដែលកម្ពុជាមិនទាន់ស្គាល់អ្វី ដែលហៅថា ការជួញដូរមនុស្ស ឬឆបោកតាមប្រព័ន្ធអនឡាញមកម្លេះ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអះអាងថាបទល្មើសឆបោកតាមប្រពន្ធ័អនឡាញ និង អំពើជួញដូរមនុស្សកើតឡើងដំបូងនៅអំឡុងឆ្នាំ១៩៩០ ដែលផ្តើមចេញការប្រើប្រាស់ទំនាក់ទំនងតាមអ៉ីម៉ែល រហូតវិវត្តន៍ដល់ពេលបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប នាំអោយជនល្មើស កាន់តែបង្កើនវិធីសាស្រ្តថ្មីៗ ដើម្បីឆបោកតាមអនឡាញនេះ។ កម្ពុជាមិនមែនជាបង្កើតអោយមានបទល្មើសទាំងនោះឡើយ ប៉ុន្តែកម្ពុជាក៏ជាប្រទេសដែលរងគ្រោះ ព្រោះតែក្រុមជនល្មើសបានយកកម្ពុជាទីតាំងដើម្បីប្រព្រឹត្តិបទល្មើស។ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានបន្តទៀតថា ក្រសួងមហាផ្ទៃ បានប្រើប្រាស់នូវយុទ្ធសាស្ដ្រចំនួន៤ធំៗ រួមមាន ការបង្ការ, ទប់ស្កាត់, ការអនុវត្តច្បាប់ និងការគាំពារសង្គមសម្រាប់ជនរងគ្រោះ។ លោកស្រីសង្កត់ធ្ងន់ទៀតថា ក្រៅពីយុទ្ធសាស្ដ្រទាំង៤នេះហើយក៏ទាមទារដាច់ខាតឲ្យមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្ដរជាតិ ព្រមទាំងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាក្រសួងមហាផ្ទៃ តាំងពីដំណាក់ការនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង រហូតមកដល់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា គឺបានផ្សព្វផ្សាយនូវរបាយការណ៍នៃកិច្ចប្រតិបត្តិការជារៀងរាល់ឆ្នាំជូនសាធារណៈជន ដើម្បីអាចសិក្សាបាននូវអ្វីដែលជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កម្ពុជាបានប្រើប្រាស់យន្ដការដែលមានស្រាប់ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៤ បានបង្កើតនូវយន្ដការរួមមួយ ដែលហៅថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ (គ.ជ.ប.ជ) មាន២២ក្រសួង ស្ថាប័នជាសមាជិក និង៥អង្គភាពជំនាញ ចូលរួមក្នុងប្រតិបត្តិការ ក្នុងនោះក៏មានរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ៕




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់