ព័ត៌មាន
រដ្ឋមន្រ្ដីសុខាភិបាលបន្តចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមណ្ឌលសុខភាពក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ ៖ ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ជាបន្តដោយមានចូលរួមពី អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ, កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងដំណើរចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព អំពីការខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ បម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធភាពការងារ។ បន្ទាប់ពីបានសំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ឱសថចាំបាច់បន្ថែមមួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់បម្រើសេវាសុខាភិបាល ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។
ក្រោយពីបានបញ្ចប់ការចុះពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តដំណើរ ជាបន្តបន្ទាប់ ទៅមណ្ឌលសុខភាពសែនរុងរឿង៤ មណ្ឌលសុខភាពសែនរុងរឿង៣ មណ្ឌលសុខភាពតេជោមរកត និងមណ្ឌលសុខភាពបុស្សស្បូវ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងដំណើរបេសកកម្មដ៏មមារញឹកនេះ ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំង៤ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅតែមិនភ្លេចក្នុងការផ្តល់ជូននូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីធ្វើការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។ បន្ទាប់ពីបានសំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវឱសថចាំបាច់មួយចំនួន បន្ថែមទៀត ដល់មណ្ឌលសុខភាពទាំង៤ ខាងលើ ក្នុងគោលបំណងឱ្យការបម្រើសេវាសុខាភិបាល បានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម