ព័ត៌មាន
កម្ពុជា-ជប៉ុនបង្ហាញពីឆន្ទៈរួម លើការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា
កម្ពុជា-ជប៉ុន បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន ជាពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីផ្តល់ភាព កក់ក្តៅ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, ក្នុងជំនួបទ្វេភាគីប្រកបដោយមេត្រីភាពនាឱកាសនោះ ការធ្វើអានុភាវូបនីយកម្មកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីកម្ពុជា-ជប៉ុន សម្រាប់ជំរុញសន្ធានកម្មខ្សែច្រវាក់ផលិត និងផ្គត់ផ្គង់ ត្រូវបានលើកយកមកជាប្រធានបទចម្បងក្នុងការពិភាក្សា។ ភាគីទាំងពីរ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកមកនូវសហបង្កើតសេដ្ឋកិច្ចមួយ តាមរយ:ការបង្កើនប្រកបដោយចីរភាពនៃចំនួន ធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជា ហើយភាគីទាំងពីរក៏បានឯកភាព ក្នុងការអនុវត្តរួមគ្នា សំដៅលើកកម្ពស់បរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ និងផ្តល់កិច្ចសសម្របម្រួលវិនិយោគ ដោយឈរលើមូលដ្ឋានរួមគ្នា បន្តពូនជ្រុំវិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ច សំដៅតភ្ជាប់ និងច្បាមយកកាលានុវត្តន៍ភាពនៃការពង្រីកវិសាលភាពឱ្យកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅ បានមើលឃើញពី កម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន សំដៅលើកកម្ពស់ផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញ, ការកាត់ បន្ថយការប្រើប្រាស់ថាមពល, សោហ៊ុយលើការងារភស្តុភារកម្ម, និងការពង្រឹងយន្តការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់