ព័ត៌មាន
សមាគមជាតិ-អន្តរជាតិ៖ ទីផ្សារនាំចេញរបស់កម្ពុជា នៅតែបន្តប្រកបដោយថាមពល
សមាគមជាតិ និងអន្តរជាតិ មើលឃើញអំពីទីផ្សារនាំចេញរបស់កម្ពុជា នៅតែបន្តការនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយ ថាមពល ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការផ្តល់នូវភាពអំណោយផលដល់បរិយាកាសវិនិយោគ។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នេះថា ស្របពេលកត្តាហានីភ័យចម្បងៗខាងក្រៅដូចជា បញ្ហាប្រឈមមុខភូមិសាស្រ្តន យោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងបញ្ញាសិប្បនិម្មិតកាន់តែខ្លាំងក្លា, ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសតំបន់ និងដៃគូជា ដើម ដែលកត្តាទាំងនេះ អាចធ្វើឱ្យសេដ្ឋកិច្ចប្រទេសនីមួយៗមានភាពមិនប្រាកដប្រជា។
ឯកឧត្តម បន្តថា ជុំវិញនិងកត្តាខាងលើ, ចំពោះកម្ពុជាឃើញថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និង ផែនការសម្រាប់អភិវឌ្ឍន៍មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងស្រូបយកអ្នក វិនិយោគមកបណ្តាក់ទុនជាបន្តបន្ទាប់ ចំណែកការនាំចេញកម្ពុជាក៏បានកំពុងជំរុញការនាំចេញ ក៏បានកំពុងឈរនៅលើមូលដ្ឋានកំណើន ដែលកត្តាទាំងនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសដៃគូ និងការគូបផ្សំនៃការផ្តល់នូវភាពអំណោយផលដល់បរិយាកាសវិនិយោគនៅក្នុងស្រុកជាដើម។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងផងដែរថា ជុំវិញការនាំចេញ របស់កម្ពុជា លោកមានសុទិដ្ឋិនិយមខ្ពស់ នៅលើកំណើននៃការនាំចេញរបស់កម្ពុជា ខណៈកម្ពុជាបាននិងកំពុងកើនឡើងនៃការវិនិយោគ និងការកើនណើននៃការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាដើម ប៉ុន្តែកម្ពុជាក៏អាចមានហានីភ័យលើ ជាមួយគូប្រកួតប្រជែងក្នុង តំបន់ដូចជា ប្រទេសឥណ្ឌូនេស៊ី, បង់ក្លាដេស និងប្រទេសឥណ្ឌាជាដើម ខណៈប្រទេសទាំងនោះមានខ្សែច្រវាក់ផលិតកម្ម សម្រាប់ ផ្គត់ផ្គង់ការនាំចេញប្រហាក់ប្រហែលនឹងកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាក៏កំពុងស្ថិតនៅក្នុងភាពមិនទាន់ប្រាកដប្រជាលើបញ្ហាពន្ធ រវាង កម្ពុជា និងអាមេរិក។ តែទោះបីយ៉ាងណា បញ្ហានេះកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការចរចាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ សរុបជាង ១៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាមានទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ បើធៀបនិងឆ្នំា២០២៤។ សម្រាប់ទីផ្សារនាំចេញនេះ ឃើញថា ការនាំចេញទៅកាន់ទីផ្សារ អាមេរិកឈរក្នុងលំដាប់ទី១ ដែលមានទឹកប្រាក់ប្រមាណជាង ៣ ២០០ លានដុល្លារអាមេរិក ស្មើរប្រមាណជិត ៤០ ភាគរយ នៃទីផ្សារ នាំចេញសរុបរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន2 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
កីឡា5 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន1 week agoពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី
-
ព័ត៌មាន5 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា