ព័ត៌មាន
លោកគ្រូតាក្រមាមាស សាន គីមស៊ាន ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ តែបន្សល់នូវមរតកក្បាច់គុនដ៏ធំធេងសម្រាប់ជាតិ
លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការចូលរួមគាស់កកាយ បង្កើតចងក្រងនូវក្បាច់គុនល្បុក្កតោឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ន និងបានចងក្រងជាសៀវភៅគុនល្បុក្កតោថ្នាក់ក្រមាមាស។
លោកគ្រូតាសាន គីមស៊ាន គឺជាគ្រូតាម្នាក់ក្នុងចំណោមគ្រូតាក្បាច់គុនល្បុក្កតោមួយចំនួនតូចដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក១៥ឆ្នាំ លោកក៏បានវិលត្រឡប់ចូលមករស់នៅប្រទេសកម្ពុជាវិញនាឆ្នាំ១៩៩៥ ហើយបានចាប់ផ្ដើមប្រមូលគ្រូតាក្បាច់គុនល្បុក្កតោដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ដើម្បីរៀបចំស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោឱ្យមានរូបរាងឡើងវិញ។
មិនតែប៉ុណ្ណោះលោកគ្រូតាសាន គីមស៊ាន ក៏បានផ្ដួចផ្ដើមឱ្យបង្កើតសហព័ន្ធគុនល្បុក្កតោជាផ្លូវការថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៤ ដែលនិយាយបានថាជាថ្ងៃនៃការរស់ឡើងវិញនៃគុនព្រលឹងជាតិ គុនល្បុក្កតោក្នុងប្រវត្តិសាស្ត្រខ្មែរជាថ្មីម្ដងទៀត។ ក្នុងន័យនេះលោកគ្រូតាក្រមាមាសគឺជាអ្នកតំណាងនៃការរស់រានឡើងវិញនូវព្រលឹងនៃក្បាច់គុនល្បុក្កតោខ្មែរ និងវប្បធម៌ខ្មែរ។

លោកគ្រូគឺជាបុគ្គលមួយរូបដែលបានធ្វើឱ្យក្បាច់គុនល្បុក្កតោដែលបានបាត់បង់អស់រយៈពេលរាប់រយឆ្នាំទៅហើយនោះរស់ឡើងវិញ។ ដើម្បីរក្សា និងអភិរក្សក្បាច់គុនល្បុក្កតោដែលជាមរតកវប្បធម៌ និងកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរឱ្យល្បីល្បាញទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិលោកគ្រូបានដឹកនាំក្រុមកីឡាគុនល្បុក្កតោទៅចូលរួមសម្ដែងក្នុងកម្មវិធីអង្គរសង្គ្រាន្តជារៀងរាល់ឆ្នាំ និងចេញទៅប្រកួត និងសម្ដែងនៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ លោកគ្រូជឿជាក់ថាវប្បធម៌រស់ ប្រទេសរុងរឿង ប្រជារាស្ត្រថ្កុំថ្កើន ប្រទេសជាតិល្បីល្បាញ។ ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រែងប្រែងរបស់លោកគ្រូ ស្ទើរពេញមួយ ក្បាច់គុនល្បុក្កតោត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាជាផ្លូវការរបស់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងនគរបាលជាតិនៅទូទាំងប្រទេស។

លើសពីនេះលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចូលគុនល្បុក្កតោក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ នៅថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ ហើយក៏ជាបង្គោលដ៏រឹងមាំ ក្នុងការពង្រឹងគុណភាពបន្ថែមលើការអភិវឌ្ឍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោកម្ពុជាឱ្យកាន់តែប្រសើរ ជាពិសេសគុនល្បុក្កតោត្រូវបញ្ចូលក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា។
លោកគ្រូតាក្រមាមាស សាន គីមស៊ាន កើតនៅឆ្នាំ១៩៤៥ នៅរាជធានីភ្នំពេញ។ លោកមាននិស្ស័យខាងក្បាច់គុនតំាងពីកុមារភាពមកម្លេះ។ ចាប់តាំងពីឆ្នាំ១៩៥៨មក លោកគ្រូបានហាត់រៀនក្បាច់គុនជាច្រើនដូចជាគុនល្បុក្កតោ ប្រដាល់សេរី យូដូ ការ៉ាតេ និងហាប់គីដូ រហូតបានក្លាយទៅជាគ្រូបង្ហាត់ក្បាច់គុនមួយរូបនៅតាមក្លឹប សមាគម និងស្ថាប័នរដ្ឋជាច្រើន៕


-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
កីឡា1 day agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ