ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិកជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍បាននាំនូវប្រសាន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានដែលផ្តាំផ្ញេីសួរសុខទុក្ខ និងកោតសសេីរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបេីកយុទ្ធនាការនាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី ។ បន្ថែមពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថាទោះក្នុងកាលទេសណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកាដ៏ច្រើននេះ ពិតជាបានរួមចំណែកដល់ការពិនិត្យព្យាបាលកុមារនិងទារកដែលមានជំងឺ និងស្រ្តីមានផ្ទៃពោះរាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាពនិងពុំមានការរើសអើង។
ក្នុងឱកាសនោះដែរលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ ជាស្ថាបនិក និងជាប្រធានកិត្តិយសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវឲ្យដឹងថា ៖ ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។
ដូច្នេះការប្រគល់ថវិកាវិភាគទានដ៏ច្រេីនសន្ធឹកសន្ធាប់នៅថ្ងៃនេះមានសារ:សំខាន់ណាស់សម្រាប់ការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងសុខភាពទារក និងកុមារ នៅកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមរក្សានិរន្តរ ភាពពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
បេីយោងតាមរបាយការណ៍លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា ៖ ពេទ្យគន្ធបុប្ផាបានចំណាយ ថវិកាចំនួនប្រមាណ ៤៣ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង គ្រាន់តែ ក្នុងរយៈ ពេល ៥ ខែ ឆ្នាំ ២០២៥ នេះ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាចំនួន ប្រមាណជាង ១៨ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺ ដល់ទារក, កុមារ និង សេវាសម្ពព ដោយបានពិនិត្យព្យាបាលទារក និង កុមារជាង ៤០ ម៉ឺនករណី។ ដូចនេះថវិកា ១លានដុល្លាអាម៉េរិករបស់កាកបាទក្រហមកម្ពុជាអាចជួយបានប្រមាណ ៤ម៉ឺននាក់ ។
សូមជម្រាបថា ៖ បន្ទាប់ពីបញ្ចប់សវនាកាលោកជំទាវបណ្ឌិត បានប្រគល់ថវិកា ១លានដុល្លាអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជាភ្លាមនោះលោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានប្រគល់បន្តជូនទៅមន្ទីរពេទ្យបុប្ផាដែលទទួលលោកសាស្ត្រាចារ្យ គី សន់ទី ។
តមកនៅថ្ងៃដដែរនេះលោកជំទាវបណ្ឌិត បានប្រគល់ថវិកាចំនួន ៣០ម៉ឺនដុល្លាអាម៉េរិកដល់ឯកឧត្តម ឃួង ស្រេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដេីម្បីប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៌៕
អត្ថបទ: សំ ងីម
















-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម