ព័ត៌មាន
មន្រ្តីអន្តរក្រសួងកម្ពុជា និងតំណាងសហគមន៍អឺរ៉ុបបើកកិច្ចប្រជុំស្តីពីគម្រោងទប់ស្កាត់អាវុធគីមី និងនុយក្លេអ៊ែរ
មន្រ្តីអន្តរក្រសួងរបស់កម្ពុជា និងតំណាងសហគមន៍អឺរ៉ុប នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈអនុវត្តគម្រោងលេខ៩៨ ស្ដីពីការពង្រឹង និងការឆ្លើយតបន្ទាន់ផ្នែកវេជ្ជសាស្ត្រ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ដែលមានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្រ្តនិងវិទ្យុសកម្មក្រសួងការពាជាតិ។
សូមបញ្ជាក់ថា គម្រោងលេខ៩៨ នេះ គាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព នៅពេលឧបទ្ទវហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម ឬនុយក្លេអ៊ែរ ហៅកាត់ថា CBRN ដែលមានអាជ្ញាធរជាតិអា វុធគីមី ជាអ្នកសម្របសម្រួលថ្នាក់ជាតិ បានសហការរៀបចំកិច្ចប្រជុំនេះឡើង ជាឱកាសដ៏សំខាន់មួយជំ ហានទៀត សម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពផ្នែកវិជ្ជសាស្រ្ត តាមរយៈមជ្ឈមណ្ឌលឧត្តមភាព នៅពេលឧបទ្ទវហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម ឬនុយក្លេអ៊ែរ ពីឧបទ្ទវហេតុទាំងឡាយ ដែលបង្ករឡើងទាំងចៃដន ដោយធម្មជាតិ ឬដោយចេតនាក្តី។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកស្រី រ៉ាហ្គែល ដាតេ ដាវីតសុន ប្រធានដឹកនាំគម្រោងលេខ ៩៨ បានសាទរចំពោះភាគីពាក់ព័ន្ធរបស់កម្ពុជា ដែលបានចូលរួមសហការការអនុវត្តគម្រោងនេះ ហើយបានកត់សំគាល់ថា គោលបំណងជាក់លាក់នៃគម្រោងគី បង្កើនការយល់ដឹងក្នុងតំបន់ និងសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារៈសំខាន់ នៃការត្រៀមខ្លួននិងឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្រការស្រាវជ្រាវរកឧប្បត្តិហេតុ និងការអនុវត្តល្អៗដែលពាក់ព័ន្ធព្រមទាំងពង្រឹងសមត្ថភាពរបស់បុគ្គលិកបច្ចេកទេសជាតិ ដែលមានតួនាទីក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាក់ទង នឹង CBRN ដោយផ្ដោតលើការគ្រប់គ្រងកន្លែងកើតហេតុ ការថែទាំវេជ្ជសាស្ត្រមុនពេលចូលដល់មន្ទីរពេទ្យ ការថែទាំផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់នៅតាមច្រកចូល និងពង្រឹងសមត្ថភាពបច្ចេកទេសជាតិ ផ្នែករោគរាតត្បាតសាស្ត្រ ដើម្បីអង្កេតស្រាវជ្រាវសារធាតុគីមី ជំងឺឆ្លង វិទ្យុសកម្មនុយក្លេអ៊ែរ និងព្រឹត្តិការណ៍បរិស្ថានដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម បានកត់សំគាល់ថា គម្រោងលេខ៩៨ មិនមែនជាការចាប់ផ្ដើម នៃការធ្វើដំណើររបស់យើងទេ ប៉ុន្តែគឺជាគម្រោងបន្តមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលកន្លងមកយើងបានទទួលការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងCBRN ពីសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព CBRNសំខាន់ៗមួយចំនួនរួចមកហើយ ដូចជា គម្រោងលេខ 61 ; 62 ; 81 និង 106 ជាដើមដែលមានគោលបំណងចម្បងចែករំលែកចំណេះដឹង ចូលរួមការកាត់បន្ថយហានិភ័យ ការគំរាមកំហែង ការពង្រឹងស្ថាប័ន និងក្របខណ្ឌច្បាប់ ដើម្បីកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកឧត្តមសេនីយ៍បានចាត់ទុកថា វត្តមានតំណាងក្រសួងពាក់ព័ន្ធទាំងអស់នៅទីនេះ មានសារៈសំខាន់ណាស់ដែលក្នុងនោះរួមមានក្រសួងសុខាភិបាលក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភ្នាក់ងារបច្ចេកទេសក្រសួងពាក់ព័ន្ធផ្សេងៗជាច្រើនទៀត គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះគោលបំណងរួម ដើម្បីរួមគ្នា កំណត់នូវភាពចន្លោះប្រហោង និងកំណត់អត្តសញ្ញាណអាទិភាព ឈានទៅមុខក្នុងដំណើរការ កិច្ចសហប្រតិបត្តិការអោយបានរលូន កំណត់យុទ្ធសាស្ត្រជាតិ សម្រាប់ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ CBRN តាមសមត្ថភាពដែលមានស្រាប់ផង រៀនសូត្រពីបទពិសោធន៍ល្អៗពីអន្តរជាតិផង និងបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យផង៕ អត្ថបទបាន ចក់






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប