ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ «យើងចាំបាច់ត្រូវកសាង និងពង្រឹងសមត្ថភាពយុវជនឲ្យមានកាវិវត្តន៍រីកចម្រើន លើជំនាញសរសេរអត្ថបទ តែងនិពន្ធភាពយន្ត»
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា យើងចាំបាច់ត្រូវកសាង ពង្រឹងសមត្ថភាពយុវជនឲ្យមានការវិត្តន៍រីកចម្រើន លើជំនាញសរសេរអត្ថបទតែងនិពន្ធភាពយន្ត ដែលអាចចាត់ទុកថា ជាជំនាញអាទិភាពមួយក្នុងវិស័យភាពយន្ត។

លោក ប៉ុក បូរក្ស បានបន្តថា ក្នុងឆ្នាំ២០២៥នៃផែនការអនុវត្តន៍ការងារ មានគម្រោងបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥ ជាលើកទី៨(Cambodia Film Lab 2025) ដែលនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ចាប់ផ្តើមនាចុងខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ផ្តោតជាសំខាន់ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យភាពយន្ត។

សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌនៃការចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥នេះ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី២០ឆ្នាំ រហូតដល់៣៥ឆ្នាំ មានបទពិសោធន៍ខ្លះ ឬមានចំណេះដឹងមូលដ្ឋានក្នុងវិស័យភាពយន្ត ឬប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា នឹងផ្តោតសំខាន់លើការសរសេរអត្ថបទភាពយន្ត (Script) ការដឹកនាំរឿង (Directing) ការរៀបចំប្លង់ថត (Cinematography) ព្រមទាំងជំនាញមួយចំនួនទៀតដូចជា ការតុបតែងលំអរឆាក (Arts and Prop) ការដំឡើង និងកែពណ៌រូបភាព (Editing Color grading ) និងការផ្គុំសម្លេង (Sound mixing) ៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប