ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី អញ្ជើញប្រគល់សារតាំងជូនប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារី
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បាននាំយកសារតាំងជាផ្លូវការពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកជូន ឯកឧត្តម Rumen Radev ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។
ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ថ្លែងនៅចំពោះមុខ ឯកឧត្តម ប្រធានាធិបតីថា ក្នុងនាមជាអតីត និសិ្សតដែលបានសិក្សានៅក្នុងប្រទេស ប៊ុលហ្គារី នាទស្សរ៍ ៨០ ឯកឧត្តមមានអារម្មណ៍ដូចជាកំពុងត្រលប់មកកាន់ទីកន្លែងដែលឯកឧត្តមគិតថា ជាផ្ទះទីពីររបស់ឯកឧត្តម ខណៈប៊ុលហ្គារីបានផ្តល់ ចំណេះដឹង បទពិសោធន៍ មកឱ្យឯកឧត្តមមានសមត្ថភាព បម្រើជាតិ មាតុភូមិ។
ក្នុងឱកាសនោះឯកឧត្តមបាននាំនូវ ព្រះរាជបណ្ដាំ និងសារផ្ដាំផ្ញើរបស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី សួរសុខទុក្ខតាមរយៈឯកឧត្តម មកជូនដល់ ឯកឧត្ដម ប្រធានាធិបតី ក្នុងន័យស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដោយចិត្តស្មោះស្ម័គ្រនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជូនពរឲ្យឯកឧត្ដមទទួលបានសុខភាពល្អ និងជោគជ័យ។
ឯកឧត្តមថ្លែងថា ឆ្នាំនេះជាខួបគម្រប់ ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី បើប្រៀបធៀបនឹងវ័យមនុស្ស គឺជាពេលវេលាដែលយើងអាចនិយាយថា ទំនាក់ទំនងនេះ បានឈានដល់ជំនាន់ចៅរបស់ពួកយើងដែលបន្ត មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ទំនាក់ទំនងរបស់យើង ត្រូវបានសង់ឡើងលើគ្រឹះនៃការគោរពគ្នា និងការយល់ចិត្តគ្នា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី មានទំនាក់ទំនងជិតស្និទ្ធនិងស្មោះត្រង់ បន្តឱ្យមានការអភិវឌ្ឍខ្ពស់ជាងមុន នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
ឯកឧត្តមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលយុទ្ធសាស្ត្រនយោបាយបរទេស ដែលផ្តល់សារៈសំខាន់ដល់ការសហការជាមួយដៃ ដូចជាកម្ពុជា ប៊ុលហ្គារី យើងក៏បានសម្តែងនូវបំណងពង្រឹងកិច្ចសន្ទនានយោបាយ និងសហប្រតិបត្តិការផ្សេងៗ ដោយជំនឿលើគុណតម្លៃសន្តិភាព ការរីកចម្រើន។ ក្រៅពីទំនាក់ទំនងទ្វេភាគី កម្ពុជានិងប៊ុលហ្គារីក៏បានរួមសហការយ៉ាងសកម្មក្នុងទម្រង់ពហុភាគី ដូចជា ក្នុងអង្គការសហប្រជាជាតិ ក្រោមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ាន។ យើងមានការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាតិ អន្តរជាតិ និងបន្តអភិវឌ្ឍចំណេះដឹងសម្រាប់ភាពរួបរួមជាសកល៕








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប