ព័ត៌មាន
ក្នុងថ្ងៃទិវាបរិស្ថាន អាជ្ញាធរ អង្គការដៃគូ ពលរដ្ឋ និងសិស្សរួមគ្នាសំអាតសំរាមតាមដងទន្លេ
ភ្នំពេញ៖ អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក លើកទី២៩ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ និងរួមគ្នាសំអាតសំរាមតាមដងទន្លេ រួមទាំងផ្សព្វផ្សាយពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក ។
ក្នុងពេលចូលរួមសកម្មភាពសំអាតសំរាម តាមដងទន្លេ ក្នុងថ្ងៃទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា លោក ហុង គីបូរ៉ា ប្រធានបេសកកម្មអង្គការសំអាតទន្លេ-សមុទ្រ បង្ហាញនូវការសប្បាយរីករាយ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើន ពីការទុកដាកសំរាមឲ្យបានត្រឹមត្រូវ ទោះបីជាមិនទាន់បាន ១០០ភាគរយ ក៏ល្អប្រសើរជាងមុនច្រើន។
លោកបន្តថា ចំពោះថ្ងៃប្រារព្ធទិវាបរិស្ថាននេះ ក៏មានសកម្មភាពផុលផុសពីប្រជាពលរដ្ឋ និងសិស្សានុសិស្សតូចៗ ដោយមានការគាំទ្រពីអាជ្ញាធរ បានរួមគ្នាចូលរួមសំអាតសំរាមតាមដងទន្លេ ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ ហើយជឿជាក់ថា សកម្ម ភាពនេះនឹងមានបន្តបន្ទាប់ និងជាប្រចាំ ដើម្បីឲ្យកម្ពុជាគ្មានសំរាមបោះចោលពាស់វាលពាស់កាលតទៅទៀត ។
សម្រាប់នាយកសាលា និងសិស្សនៃសាលាបឋមសិក្សា វត្តមង្គលសិរីគៀនឃ្លាំង បានឲ្យដឹងថា សកម្មភាពសំអាតសំរាមនេះ គឺមិនមែនធ្វើតែនៅពេលថ្ងៃទិវាបរិស្ថាននោះទេ គឺបានធ្វើជាប្រចាំទាំងនៅក្នុងសាលារៀន ផ្លូវ និងទីសាធារណៈផ្សេង ជាពិសេសគឺផ្ទះសម្បែងផ្ទាល់ ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានស្អាត គ្មានសំរាមចោលផ្ដេសផ្ដាស់ និងទុកដាក់បានត្រឹមត្រូវ ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធាន “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ហើយចំពោះបញ្ហាសំណល់ប្លាស្ទិកនេះ កម្ពុជាក៏បានប្ដេជ្ញាចិត្តចូលរួមជាមួយពិភពលោក ក្នុងការប្រឆាំងការបំពុលដោយប្លាស្ទិក និងការការពារបរិស្ថាន តាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធនាការផ្សេងៗ ដូចជាយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ», យុទ្ធនាការ “ដាំដើមឈើយ៉ាងតិច ១លានដើម” និងយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ជាដើម៕ អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម