ព័ត៌មាន
ក្រសួង-ស្ថាប័ន ពិភាក្សាគ្នាលើការធ្វើសមាហរណកម្ម អគ្គាធិការដ្ឋាន/អធិការដ្ឋាន និងអង្គភាពសវនកម្មផ្ទៃក្នុង របស់ក្រសួង ស្ថាប័ន
អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដ៏មុតស្រួច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងបន្ទាប់ពីបានដំណើរការ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួង ស្ថាប័ននានាបានជួបជុំពិភាក្សាគ្នាទៅលើការធ្វើសមាហរណកម្មលើមុខងារ អគ្គាធិការដ្ឋាន/អធិការដ្ឋាន និងអង្គភាពសវនកម្មផ្ទៃក្នុង នៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ ឈរលើស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ក្រសួង ស្ថាប័ន បានពិភាក្សាគ្នាលើការច្របាច់បញ្ចូលគ្នាទៅជា អង្គភាពសវកម្មផ្ទៃក្នុង តែមួយ ឬបែងចែកមុខងារឱ្យបានដាច់ស្រេចរវាងការងារអធិការកិច្ច និងការងារសវនកម្មផ្ទៃក្នុង ផ្អែកលើតាមស្ថានភាព ប្រភេទវិស័យ និងវិសាលភាពនៃក្រសួង ស្ថាប័ននីមួយៗ។
កិច្ចប្រជុំនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន១៣។ គំនិតផ្តួចផ្តើមនេះ ទទួលបានគាំទ្រពីសំណាក់ក្រសួង ស្ថាប័ន ហើយទទួលបានការចូលរួមមតិយោបល់យ៉ាងច្រើនផុលផុស ព្រមទាំងបានចាត់ទុកថា ជានវានុវត្តន៍ក្នុងការកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពការងារផង ការរៀបចំមុខងារសមស្របតាមស្ថានភាពជាក់ស្តែងផង និងស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ កិច្ចប្រជុំ សម្រេចបានជាជម្រើសមួយចំនួនសម្រាប់ការបន្តគិតគូរ។













-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម