ព័ត៌មាន
ជំនាញហិរញ្ញវត្ថុ៖ ប្រសិនអាមេរិកទម្លាក់ការប្រាក់ដុល្លារ វាជាបច្ច័យល្អសម្រាប់ពិភពលោកក៏ដូចកម្ពុជា
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រំពឹងថា ប្រសិនបើធនាគារកណ្តាលសហរដ្ឋអាមេរិក កាត់អត្រាការប្រាក់ដុល្លារទាបជាងកម្រិតក្នុងពេល បច្ចុប្បន្ន វាគឺជាបច្ច័យល្អសម្រាប់ពិភពលោក ជាពិសេសកម្ពុជា លើការចរាចរណ៍សាច់ប្រាក់នៅក្នុងវិស័យធនាគារ និងមានភាពកាន់តែល្អ ប្រសើរជាងមុន ព្រមទាំងជួយជំរុញដល់ការវិនិយោគបន្ថែមទៀតផងដែរ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities និងជាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នេះថា ជុំវិញនិង ការកាត់អត្រាការប្រាក់ដុល្លារនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានអនុវត្តជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះនៅពេលកាត់ អត្រាការប្រាក់ម្តងៗ វាបានបង្កផងវិជ្ជមាន និងអវិជ្ជមានជាច្រើននៅលើភពលោក ជាពិសេសគឺប្រទេសដែលចាយវាយប្រាក់ដុល្លារ។
លោក លើកឡើងបន្តថា ជុំវិញការកាត់អត្រាការប្រាក់នេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក, អាមេរិកគ្រោងកាត់ អត្រាការប្រាក់នៅពាក់កណ្តាលខែ មិថុនា នេះ ដោយគម្រោងលើកនេះ អាចមានជាច្រើនជម្រើសរួមមាន ការរក្សាអត្រាការប្រាក់ចាស់ ៤,៥០ ភាគរយនៅដ៏ដែល ឬធ្លាក់មកនៅ ៤,២៥ ភាគរយ ឬអាចនៅត្រឹម ៤ ភាគរយប៉ុណ្ណោះ។ លោក ឈា ឆាយហេង បញ្ជាក់ថា ប្រសិនអត្រាការប្រាក់ធ្លាក់ចុះ វានឹងប៉ះពាល់ជាសកល ដល់ប្រតិបត្តិការអាជីវកម្មធំៗនៅលើពីភពលោក, តែបញ្ហានេះវាគឺជាប្រយោជន៍ សម្រាប់សហរដ្ឋអាមរិក ក្នុងការស្រូបយកក្រុមហ៊ុនវិនិយោគធំៗចូលទៅបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួនផងដែរ។
ចំណែកលោក លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា ជុំវិញការកាត់អត្រាការប្រាក់ដុល្លារនេះ វាក៏មានទំនាក់ទំនងទៅនិងវិស័យមីក្រូហិរញ្ញវត្ថុផងដែរ ដោយប្រជាពលរដ្ឋខ្មែរក៏ នៅតែប្រើប្រាស់ដុល្លារ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានការវិនិយោគពីក្រៅប្រទេសផងដែរ ក្នុងនោះប្រសិនធនាគារកណ្តាលសហរដ្ឋ អាមេរិកទម្លាក់ងអត្រាការប្រាក់របស់ខ្លួន វាអាចនឹងមានផលល្អសម្រាប់វិស័យវិស័យធនាគារនៅក្នុងពិភពលោក។ លោកបន្តថា តាមរយៈ នេះសម្រាប់សម្រាប់កម្ពុជា ក៏នឹងទទួលផលល្អផងដែរ ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនសូវទទួលផលដូចវិស័យធនាគារនោះទេ ព្រោះធនាគារបានផ្តល់ឥណទានទៅដល់វិស័យធំៗច្រើន និងមានទំហំឥណទានធំផងដែរ ជាពិសេសធនាគារបរទេស គឺបានអនុវត្តអត្រា ការប្រាក់ថេរ ដែលអាចឡើងឬចុះតាមទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ការបន្តប្រឈមមុខភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ច សហប្រតិបត្តិការ និងពាណិជ្ជកម្មអន្ដរជាតិ, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសប្បនិម្មិតកាន់តែខ្លាំងក្លា, ការងើបមក វិញនៃនិន្នាការឯកតោភាគីនិយម, និងការប្រែប្រួលអត្រាការប្រាក់ដុល្លារនេះជាដើម គឺបានធ្វើឱ្យប៉ះពាល់លើពិភពលោក ចំណែកកម្ពុជា ក៏មានការប៉ះពាលផងដែរ ដែលបញ្ហានេះរាជរដ្ឋាភិបាលរៀបចំ និងដាក់ចេញគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសម្រាប់ការ អភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់និងហានីភ័យនានា ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុង តំបន់ និងពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម