ព័ត៌មាន
កម្ពុជា-បេរ៉ូ ប្តេជ្ញារួមគ្នាផ្សព្វផ្សាយពីសក្តានុពលលើវិស័យវប្បធម៌ និងទេសចរណ៍
នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Ricardo Estanislao Morote Cannales ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាភាគីទាំងពីរ បានពិនិត្យទៅលើលទ្ធភាពផ្សេងៗ ក្នុងការជម្រុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសកម្ពុជា និងប៉េរូ ។ ដូចយើងដឹងស្រាប់ហើយថា សាធារណរដ្ឋប៉េរូ មានទីតាំងឆ្ងាយពីប្រទេសកម្ពុជា។ កម្ពុជា ស្ថិតក្នុងទ្វីបអាស៊ី ចំណែក ប៉េរូ ស្ថិតក្នុងទី្វបអាមេរិកខាងត្បូង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌជាអន្តរជាតិ ត្រូវតែរិះរកវិធីណា ដើម្បីធ្វើការជាមួយគ្នា ទំនាក់ទំនងលើវិស័យវប្បធម៌ ក៏ដូចជាការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ផងដែរ។

ចាប់ផ្តើមពីចំនុចនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម Ricardo Estanislao Morote Cannales និងសិក្សារៀបចំឲ្យមានជាអនុស្សារណៈ នៃការយោគយល់គ្នាលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរ កម្ពុជា-ប៉េរូ។ ឈានចេញពីចំនុចនេះ ភាគីទាំងពីរ និងសិក្សារៀបចំជាខួបទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះក៏រៀបចំពិព័រណ៌រូបថត និងសម្ភារៈផ្សេងៗលើវិស័យវប្បធម៌។
សូមរំលេចផងដែរថា ទឹកដីប៉េរូ គឺជាទីកំណើតនៃវប្បធម៌ជាច្រើនកាលពីសម័យបុរាណ និងមជ្ឈិមសម័យ ហើយមានប្រវត្តិអរិយធម៌ដ៏ចំណាស់បំផុតមួយអាយុកាលតាំងពីសហស្សវត្សរ៍ទី១០ មុនគ.ស.៕ អត្ថបទ រដ្ឋា

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប