ព័ត៌មាន
គិតត្រឹម៣ខែដើមឆ្នាំនេះ ការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើង
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។
លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើរនៅក្នុងគ្រឹះមីក្រូហិរញ្ញវត្ថុ នេះថា ទាក់ទងនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឃើញ ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោយពីវិបត្តិជម្ងឺកូវីដ-១៩ ខណ:ដែលសេដ្ឋកិច្ចមិនទាន់មានភាពច្បាស់លាស់ បានបង្ករឱ្យ ប៉ះពាល់ដល់ការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក្នុងនោះការផ្តល់ឥណទានរបស់គ្រឹះស្ថាននីមួយៗ ក៏បានថយចុះផងដែរ ប៉ុន្តែនៅក្នុង រយៈពេលចុងក្រោយនេះ ការផ្តល់ឥណទាន និងប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកំពុងបន្តនិន្នាការកើនឡើង។
លោក បន្តឱ្យដឹងថា ជាក់ស្តែងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥, វិស័យមីក្រូហិរញ្ញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានជិត ៥.៤០០ លានដុល្លារ (កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន) ដោយបានផ្តល់ជូនដល់អតិថិជនប្រមាណ ១,៥ លាននាក់ នៅទូទាំងប្រទេស (បានកើនឡើង ១,៧% ធៀបនឹងត្រីមាសមុន)។ ចំណែកទាក់ទងនិងប្រាក់បញ្ញើរវិញ, វិស័យមីក្រូហិរញ្ញវត្ថុ បានទទួលប្រាក់បញ្ញើ មាន ចំនួនជិត ២,៨ ពាន់លាន់ដុល្លារ (កើនឡើងជិត ១០% ធៀបនិងត្រីមាសមុន) ដោយមានអតិថិជនជិត ២ លាននាក់ (ថយចុះជិត ៩% ធៀបនឹងត្រីមាសមុន)។ ចំពោះឥណទានដែលអតិថិជនបង់សងយឺតលើស ៣០ ថ្ងៃ បានឡើងជាង ៩% (កើនឡើងប្រមាណជាង ២% ធៀបនឹងត្រីមាសមុនផងដែរ)។ ជារួម, សមាគមមីក្រូហិរញ្ញវត្ថុ វាយតំលៃថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាព ដោយមានកំណើន ទាំងឥណទាន និងប្រាក់បញ្ញើ បើទោះឥណទានយឺតយ៉ាវមានការកើនឡើង ដោយវិស័យមីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ជុំវិញការផ្តល់ឥណទាននេះ, លោក តាំង តុងងី បញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ផ្តល់ឥណទានដល់វិស័យសំខាន់ៗមានដូចជា៖ ការផ្តល់ឥណទានគ្រួសារ មានចំនួនប្រមាណជិត ៣៣%, វិស័យកសិកម្មជិត ២១%, ពាណិជ្ចកម្មជិត ២០%, សេវាកម្មជិត ១២%, វិស័យសំណង់ ៧%, ដឹកជញ្ជូនជិត ៣%, កម្មន្តសាល ជាង ២% និងវិស័យផ្សេងៗទៀត ប្រមាណ២% ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង