ព័ត៌មាន
NEA បើកសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន” នៅសាលាខណ្ឌបឹងកេងកង
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំសិក្ខាសាលា “ផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន” នៅសាលាខណ្ឌបឹងកេងកង ជូនដល់សង្កាត់ទាំង៧ និងភូមិ៥០ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធសរុបប្រមាណ ៦០នាក់។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីសេវាការងារ និងព័ត៌មានឱកាសការងារ ដល់មូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានព័ត៌មានអំពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មរបស់វិស័យឯកជន។ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីសេវាការងារ និងការផ្សព្វផ្សាយ អំពីឱកាសការងារដែលកំពុងត្រូវការដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះស្វែងរកការងារតាមរយៈអាជ្ញាធរមូលដ្ឋានក្នុងភូមិ សង្កាត់ និងខណ្ឌទាំងមូលដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ៕









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម