ព័ត៌មាន
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាកោតសរសើរចំពោះរចនាបថ និងសមត្ថភាពព្រលានយន្តហោះអន្តរជាតិតេជោ
ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំងប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងមិននឹកស្មានដល់ថាកម្ពុជាអាចកសាងព្រលានយន្តហោះថ្មីនេះយ៉ាងអស្ចារ្យ ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនវិនិយោគបារាំងមកកាន់តែច្រើនបន្ថែមទៀតដើម្បីវិនិយោគទាំងជាមួយព្រលានផង និងប្រទេសកម្ពុជាផង។

ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងទេសចរណ៍ប្រមាណជា៦០នាក់ ទស្សនកិច្ចពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។

បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឱ្យដឹងថា ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំង អញ្ជើញមកពិនិត្យវឌ្ឍនភាពព្រលានយន្តហោះតេជោនាពេលនេះ គឺឯកឧត្តមពិតជារំភើបយ៉ាងខ្លាំង ដោយសារគាត់មិននឹកស្មានដល់ថាព្រលានយន្តហោះនេះសាងសង់ដោយកូនខ្មែរ តែមានគុណភាពខ្ពស់ គួរឱ្យកោតសរសើរ។ អ្នកឧកញ៉ា បានបន្តថា មានក្រុមហ៊ុន និងដែលជាយីហោរ (brand) ល្បីៗរបស់បារាំងជាច្រើនបានត្រៀមបើកដំណើរការនៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោនេះផងដែរ។

សូមបញ្ជាក់ទៀតថា មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតសំខាន់ៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមន្រ្តីទូត និងអ្នកសារព័ត៌មានទាំងនោះបានវាយតម្លៃនូវភាពអស្ចាររ្យរបស់្រលានថ្មីនេះផងដែរ។

បើតាមអ្នកឧកញ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា និងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន3 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ