ព័ត៌មាន
កម្ពុជាបដិសេធចំពោះថៃ ដែលស្នើឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងតំបន់មុំបី
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេ សទាំងពីរ ដែលជំនួបពិភាក្សានេះបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាច ក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
លទ្ធផលនៃជំនួបនេះត្រូវបានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ភាគីទាំ ងពីរបានឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាមបណ្ដោ យព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង តាមរយៈការរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសន្ទនាប្រកបដោយសន្តិវិធីក្នុងគោលបំណងជៀសវាងការប៉ះទ ង្គិចយោធា ដែលភាគីទាំងសងខាងសុទ្ធតែមិនចង់ឃើញ។
ក្នុងជំនួបនោះភាគីថៃក៏បានស្នើសុំឱ្យភាគីកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលបានប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ ការស្នើរបស់ភាគីថៃបែបនេះត្រូវបាន ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនេះទេ ព្រោះតំបន់មុំបីជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជាមិនអាចថយពីទីតាំ ងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរប ស់កម្ពុជាបានឡើយ។
ភាគីកម្ពុជាក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នានោះ, យើងនឹងមិនអាចស្វែងរកចំណុចរួមក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជានៅតែប្រកាន់ស្មារតីគោរពអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU 2000)រវាងប្រទេសទាំងពីរដូចដែលមានកន្លងមកជាដដែល។
ក្នុងន័យនេះ ភាគីកម្ពុជាបានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីផ្ដល់ភាពច្បាស់លាស់ដល់ព្រំដែននៃប្រទេសទាំងពីរ និងការពារកុំឱ្យបញ្ហាទាំងនេះក្លា យទៅជាជម្លោះធ្ងន់ធ្ងរទៅថ្ងៃអនាគត តាមរយៈដំណោះស្រាយមួយដែលយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ភាគីកម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាថាព្រំដែនរវាងប្រទេ សទាំងពីរនៅតែជាព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីកម្ពុជាក៏នឹងបន្តប្រើប្រាស់យន្តការដែលមានស្រាប់ដូចជា GBC/JBC/RBC ដើម្បីពិភាក្សាលើចំណុចដទៃទៀតនាថ្ងៃខាងមុខ។
ភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិរបស់កម្ពុជា ក្នុងការដាក់ចំណុចទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លើសពីនេះភាគីថៃក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ឆេះកំ ហឹងជាតិសាសន៍ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ ការលុបកិច្ចប្រជុំ JBC និងព័ត៌ មានដែលគ្មានប្រភពច្បាស់លាស់ជាដើម៕
ដោយ៖ គង់ ឌិន




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)