ព័ត៌មាន
កម្ពុជាប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ដោយយកតំបន់ជម្លោះជាមួយថៃ ទៅកាន់តុលាការ ICJ ឲ្យខាងតែបាន
ខេត្តរតនគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាននាពេលឆាប់ៗ ខាងមុខនេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់ និងទទួលយកជានិច្ច ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃដោយធ្វើយ៉ាងណាបញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយសន្តិវិធី គ្រប់យន្តការទាំងអស់ដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានយកសំណុំរឿង តំបន់ទាំងបួនខាងលើនេះទៅកាន់តុលាការឡាអេហើយនោះ។
សម្តេចធិបតី បានបន្ថែមថា រឿង បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទុកឲ្យរាជរដ្ឋាភិបាល និងកងទ័ពជាអ្នកដោះស្រាយ ហើយសូមបងប្អូនប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយបារម្ភ។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីម្សិលមិញផងដែរថា កម្ពុជាប្រកាសជំហរប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់ មុំបីទៅកាន់តុលាការឡាអេ ដោយលែងធ្វើ ការចរចាទ្វេភាគីទៀតហើយ ដើម្បីបញ្ចប់ជម្លោះបន្តទៀតរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទបាន ចក់





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង