ព័ត៌មាន
ធុរជនជាតិនិងអន្តរជាតិល្បីៗ ចែករំលែកអំពីភាពជោគ័យដល់សហគ្រិនក្នុងស្រុក
ភ្នំពេញ ៖ ធុរជនជាតិនិងអន្តរជាតិល្បីៗ បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បីជាពុទ្ធិសម្រាប់យកទៅគ្រប់គ្រង ការពង្រឹងនិងពង្រីកអាជីវកម្ម និងការធ្វើពាណិជ្ជកម្មឱ្យ កាន់តែរីកម្រើន។
លោកស្រី អាង សុគន្ធារី ជាធុរជនដ៏ល្បីមួយលើបច្ចេកវិទ្យាឌីជីថលនៅក្នុងស្រុក លើកឡើងនៅក្នុងជំនួបសហគ្រិន និងការផ្គូ ផ្គងអាជីវកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ ភាពជាសហគ្រិន ភាពជាអ្នកដឹកនាំ បញ្ហាប្រឈម និង ឱកាសអាជីវកម្ម២០២៥ នេះថា នៅក្នុងភាវូបនីយកម្មរីកចម្រើន ឃើញថា សម្ភារៈបច្ចេកវិទ្យាថ្មីៗបានកើតឡើងជាហូរហែរ សម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងការប្រើប្រាស់ និងការធ្វើអាជីវកម្មជាដើម ស្របពេលនេះដែរ បច្ចេកវិទ្យាឌីជីថល បាននិងកំពុងវិវត្តន៍ខ្លួនយ៉ាង ឆាប់រហ័សផងដែរ នៅលើនវានុវត្តន៍ថ្មីៗ ឆ្លើយតបតាមសេចក្តីត្រូវការរបស់មនុស្ស។
លោកស្រី បន្តថា ជាក់ស្តែងបច្ចេកវិទ្យាឌីជីថលបានកំពុងដើរទៅមុខយ៉ាងលឿន បច្ចុប្បន្នបានកំពុងវិវត្តន៍ទៅរកការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI), ដែល AI នេះ អាចជាជំនួយស្មារតីដ៏សំខាន់មួយ ជាពិសេសសម្រាប់សហគ្រិនដែលកំពុងប្រកប អាជីវកម្ម អាចស្វែងរកដំណោះស្រាយផ្សេងៗ។ ក្រៅពីនេះសហគ្រិនក៏ត្រូវពង្រីកចំណេះដឹងលើផ្នែកភាសាបន្ថែមផងដែរ ដើម្បីជា មូលដ្ឋានគ្រឹះស្វែងយល់ពីព្រឹត្តិការណ៍ថ្មីៗនៅលើពិភពលោក និងឯកសារ ឬរបាយការណ៍ពាក់ព័ន្ធនានា ដើម្បីជាពុទ្ធិសម្រាប់គ្រប់គ្រង ការពង្រឹង និងពង្រីកអាជីវកម្ម និងការធ្វើពាណិជ្ជកម្មឱ្យកាន់តែរីកម្រើន។
ក្នុងជំនួបសហគ្រិននេះដែរ, លោកបណ្ឌិត Soe Hein ស្ថាបនិក និងជាសាកលវិទ្យាធិការនៃ IMU University Edtech ប្រទេសភូមា បានធ្វើការចែករំលែកនូវចំណេះដឹង និងជំនាញមួយចំនួនដល់សហគ្រិនក្នុងស្រុកផងដែរដូចជា ចំណេះដឹងទូទៅ និង វិស័យបច្ចេកវិទ្យាជាដើម ។ លោកបណ្ឌិត លើកឡើងបន្ថែម ជុំវិញវិស័យបច្ចេកវិទ្យាឌីថលនេះ ពិភពលោកទាំងមូល ជាពិសេសប្រទេស ភូមា ក៏ដូចកម្ពុជា ក្នុងនោះសម្រាប់កម្មវវិធីការសិក្សា បានកំពុងបង្កើតផែនការសកម្មភាពបង្រៀនដល់សិស្ស និស្សិត លើ ភាវូបនីកម្មរីក ចម្រើនផ្នែកបច្ចេកវិទ្យានេះ និងប្រទេសនីមួយៗក៏បានបង្កើតនូវកម្មវិធីជាច្រើន ទាំងការចងក្រងជាសៀវភៅ ការដាក់ចូលទៅកាន់ផេក វេបសាយ ឬឆានែលផ្សេងៗដូចជា នៅក្នុង Youtube ឬ Google ជាដើម ដែលសុទ្ធសឹងជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសហគ្រិន អាចស្វែងរកកម្មវិធីដែលជាតម្រូវការ វាអាចក្លាយជាផ្លូវដ៏សំខាន់នាំឱ្យយើងបានជោគជ័យ។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញការធ្វើធុរកិច្ចនៅកម្ពុជានេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដោយមានគោលដៅសំខាន់ គឺជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ វាមិនត្រឹមជួយបង្កើត ប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ គឺថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ ជាក់ស្តែង ការរៀបចំជំនួបសហគ្រិននៅពេលនេះ សមាគមបានអញ្ជើញធុរជនល្បីៗជាតិ និងអន្តរជាតិ ដើម្បីធ្វើការចែករំលែកចំណេះដឹង និងបទ ពិសោធន៍ល្អៗមួយចំនួនជូនដល់សហគ្រិន សម្រាប់ជាមូលដ្ឋានបន្ថែមក្នុងការគ្រប់គ្រង ពង្រីងនិងពង្រីកអាជីវកម្ម-ពាណិជ្ជកម្ម៕
អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់